CamNews

ព័ត៌មានបច្ចេកវិទ្យា 

មនុស្សយន្ដថ្មីរបស់ណាសា នឹងទៅជាន់ភពអង្គារ មុនមនុស្សទៅដល់

ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) ទើបតែបានឧទ្ទេសនាមប្រភេទមនុស្សយន្ដថ្មីមួយ
ដែលមានសមត្ថភាពឈរ និងធ្វើដំណើរដោយជើងពីរ ដូចមនុស្ស ហើយវានឹងត្រូវបានប្រើប្រាស់
ដើម្បីបំពេញបេសកកម្មជួយសង្គ្រោះ។

មនុស្សយន្ដខាងលើនេះ មានឈ្មោះថា Valkyrie មានកម្ពស់ ១,៩ម៉ែត្រ ទម្ងន់ជិត ១៣០គីឡូក្រាម និងត្រូវបានរចនាដូចរូបរាងរបស់តួអង្គមនុស្សដែក (Iran Man) នៅក្នុងភាពយន្ដ។ ក្រុមវិស្វករនៃ
មជ្ឈមណ្ឌលអវកាស Johnson របស់ណាសា ក្រុង Houston បានឱ្យដឹងថា មនុស្សយន្ដ Valkyrie
ត្រូវបានរចនា និងច្នៃឡើង ដោយប្រើរយៈពេល ៩ខែ។
 
យោងតាមទំព័រ Live Science មនុស្សយន្ដនេះ ត្រូវបានបង្កើតឡើងក្នុងបំណងប្រើប្រាស់ក្នុងការ
ជួយសង្គ្រោះជនរងគ្រោះ នៅពេលមានគ្រោះថ្នាក់ធម្មជាតិ ឬហេតុការណ៍បន្ទាន់កើតឡើង។ ដើម្បី ពិនិត្យទៅលើសមត្ថភាពនៃការបំពេញបេសកកម្មរបស់មនុស្សយន្ដនេះ មុនពេលដាក់ឱ្យប្រើប្រាស់
ជាផ្លូវការ Valkyrie នឹងត្រូវបានបញ្ជូនទៅចូលរួមក្នុងការប្រកួត ក្នុងព្រឹត្តិការណ៍ DARPA Robotics
Challenge ។

នៅក្នុងការប្រកួតនោះ មនុស្សយន្ដ Valkyrie នឹងត្រូវឆ្លងកាត់វិញ្ញាសារដែលអាចកើតឡើងពិត។
ភារកិច្ចរបស់ Valkyrie គឺបើករថយន្ដ រៀបចំសំរាម លើកដាក់គំនរបាក់បែក កំទេចជញ្ជាំងថ្ម ដើម្បី
ចូលទៅជួយជនរងគ្រោះ រួមនឹងភារកិច្ចបន្ទាន់នានា និងការងារផ្សេងៗទៀត ទៅតាមគម្រោងជួយ
សង្គ្រោះ។

លោក Nicolaus Radford ដែលជាប្រធានក្រុមស្រាវជ្រាវ បានឱ្យដឹងថា ក្រៅពីសមត្ថភាពខាងលើ
Valkyrie ក៏អាចនឹងត្រូវបញ្ជូនទៅបំពេញបេសកកម្មនៅលើភពព្រះអង្គារ មុនពេលបញ្ជូនមនុស្សទៅ
ភពក្រហមនេះ។ បណ្ដាមនុស្សយន្ដប្រភេទនេះ នឹងជួយដល់ក្រុមអវកាសចរ ដែលបានឡើងដល់
ភពអង្គារ ដើម្បីធ្វើការស្រាវជ្រាវរួមគ្នា។

គួររំឭកថា មុននេះ មនុស្សយន្ដដែលមានរូបរាងមនុស្ស  មួយប្រភេទ មានឈ្មោះថា Robonaut ត្រូវ
បញ្ជូនឡើងទៅស្ថានីយអវកាសអន្ដរជាតិ ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្ដ្រឱ្យដឹងថា មនុស្សយន្ដ Valkyrie ត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យាខ្ពស់បំផុតនាពេលបច្ចុប្បន្ន។

 

 

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

HTC One ជំនាន់ថ្មី ជាមួយនឹង អេក្រង់ 2K ច្បាស់ត្រជាក់ភ្នែក (មានវីដេអូ)

Note 3 តំលៃទាប ត្រូវបានចាប់ផ្តើមផលិត, មានអេក្រង់ 5,68 inch

សល់ក្នុងស្តុកច្រើន iPhone 5C ត្រូវបានលក់បញ្ចុះតំលៃ គួរឲ្យភ្ញាក់ផ្អើល នៅអាមេរិច



 



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH/ Live Science


Tags: Robot NASA Valkyrie Johnson Nicolaus Radford