(ក្រុងឡុងដ៍)៖ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងក្រុមកីឡាករជម្រើសជាតិអង់គ្លេស បានមាតុភូមិនិវត្តន៍វិញហើយកាលពីល្ងាចថ្ងៃ អង្គារម្សិលមិញនេះ បន្ទាប់ពីជ្រុះចេញពីវគ្គ ១៦ក្រុមនៃ Euro 2016 នៅប្រទេសបារាំងយ៉ាងតក់ក្រហល់ បន្ទាប់ពីចាញ់អ៊ីស្លង់ ២-១ ដោយមិននឹកស្មានដល់។
សារព័ត៌មាន Dailymail បានឲ្យដឹងថា ក្រុមតោកំណាចអង់គ្លេស បានបន្តខកចិត្តជាថ្មីទៀតនៅ Euro 2016 លើកទី ១៥នេះ គ្រាដែល Euro 2012 នៅប្រទេសប៉ូឡូញ និងអ៊ុយក្រែនបានជ្រុះចេញត្រឹមវគ្គ៨ និង World Cup 2014 នៅ ប្រេស៊ីល ជ្រុះត្រឹមវគ្គសន្សំពិន្ទុក្នុងពូល D ជាមួយនឹងក្រុមជម្រើសជាតិអាសូរីអ៊ីតាលី ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Roy Hodgson ដែលបានលាឈប់ហើយនោះ។
ការវិលត្រឡប់ជាមួយនឹងការខកចិត្តបំផុតនោះ ក្រុមកីឡាករអង់គ្លេស មិនត្រូវបានប្រជាជនស្វាគមន៍ទទួលរាក់ទាក់ច្រើនឡើយ ក្រៅពីមានភ្លៀងធ្លាក់ជោគជាំ អមទៅដោយអ្នកសារព័ត៌មានស្កាត់សុំសម្ភាសន៍ពីចំណាប់អារម្មណ៍ខ្លះៗនោះ នៅព្រលានយន្តហោះ Lutin៕
គ្រូបង្វឹក Roy Hodgson (ឆ្វេង)
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង