បាងកក៖ ឧបនាយករដ្ឋមន្រ្តីថៃ អះអាងថា ក្រុមប្រឹក្សាអ្នកច្បាប់ថៃ កំពុងសិក្សាសំណុំរឿង ប្រាសាទព្រះវិហារជាមួយក្រុមទីប្រឹក្សាបរទេស ក្នុងការស្វែងរកយន្តការ តស៊ូក្តី ជាមួយកម្ពុជា
បើទោះបីជាមានក្រុមអ្នកតវ៉ាប្រឆាំង នឹងសាលដីការបស់តុលាការក្រុងឡាអេក៏ដោយ។
យោងតាមគេហទំព័រ INN របស់ថៃផ្សាយ នៅថ្ងៃ ពុធ ទី ៩ ខែ មករា នេះបានឲ្យដឹងថា លោក
ផុងថេប ថេបកញ្ចានា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំថៃ បានថ្លែងពីការរៀបចំ
លក្ខណៈសម្បត្តិ របស់ក្រុមប្រឹក្សាអ្នកថៃ ទទូលបន្ទុកលើសំណុំរឿង ប្រាសាទព្រះវិហារ នឹងជួប
ពិភាក្សាជាមួយ ក្រុមទីប្រឹក្សាបរទេស នៅទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស នៅដើមខែ កុម្ភៈ ខាង
មុខនេះ។
លោក ផុងថេប បានបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សា ជាមួយក្រុមប្រឹក្សាអ្នកច្បាប់បរទេសនោះ គឺក្នុង
គោលបំណង ស្វែងរកយន្តការ នៃការតស៊ូក្តីប្រាសាទព្រះវិហារ និងធ្វើការសរុបទិន្នន័យ ដើម្បីត្រៀម
ការណ៍ដោយផ្ទាល់មាត់ ចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ICJ នាអំឡុងខែ មេសាខាងមុខនេះ
ដោយភាគីថៃ ប្តេជ្ញាតស៊ូក្តី ជាមួយភាគីកម្ពុជា យ៉ាងពេញទំហឹង។
លោក ផុងថេប បានបន្តទៀតថា បើទោះបីជាតុលាការ ICJ ចេញសេចក្តីសម្រេចយ៉ាងណាក្តី គឺ អា
ស្រ័យលើយុត្ថាធិការរបស់តុលាការ ដោយគ្មានភាគីណាមួយ អាចធ្វើការបញ្ចុះបញ្ចូល ឲ្យបង្វែរ
សាលដីកាបានឡើយ ព្រោះតុលាការ ICJ គោរពគោលការណ៍ច្បាប់អន្តរជាតិ មិនលំអៀងឡើយ។
ចំពោះករណីក្រុមជាតិនិយម មួយចំនួន នាំគ្នាធ្វើការតវ៉ាប្រឆាំង នឹងសេចក្តីសម្រេច របស់តុលាការ
នោះ អាចនឹងធ្វើប៉ះពាល់ ដល់សំណុំរឿងខាងលើ និង និមិត្តរូបជាតិថៃ ដូច្នេះ រដ្ឋាភិបាល សូមអំពាវ
នាវ ដល់គ្រប់មជ្ឈដ្ឋាន ស្ថិតក្នុងភាពស្ងប់ស្ងាត់ ដើម្បីបរិយាកាសល្អៗ ចំពោះក្រសែភ្នែកអន្តរជាតិ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល