(ប្រេស៊ីល)៖ កងកម្លាំងប៉ូលិសសហរដ្ឋព័ន្ធរបស់ប្រទេសប្រេស៊ីល បានចាប់ខ្លួនជនសង្ស័យជាសមាជិករបស់ ក្រុមបង្កភេរវកម្មចំនួន១០នាក់ ដែលកំពុងរៀបចំផែនការវាយប្រហារ អំឡុងថ្ងៃប្រកួតកីឡាអូឡាំពិក ទីក្រុងរីយ៉ូ នៃប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦។
អាជ្ញាធរប្រេស៊ីលបាននិយាយថា ពួកគេបានសារភាពថា មិនមែនជាបណ្តាញក្រុម ISIS នោះទេ ប៉ុន្តែពួកគេក៏ធ្លាប់ធ្វើការទាក់ទងទៅកាន់ក្រុម ISIS ផងដែរ។ ការចាប់ខ្លួនជនសង្ស័យជាភេរវករខាងលើនេះ បានធ្វើឡើងនៅរដ្ឋ Parana ភាគខាងត្បូងប្រទេសប្រេស៊ីល ដែលមានរយៈពេលតែ ពីរសប្តាហ៍ប៉ុណ្ណោះ មុនពេលប្រកួតកីឡាអូឡាំពិកទីក្រុងរីយ៉ូ នឹងចូលមកដល់៕
ប្រភព ៖ ប៊ីប៊ីស៊ី/អ័រតេ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង