មេក្រុម Super Junior គឺ Leeteuk បានចាកចេញពីក្រុមដើម្បីទៅបំពេញកាតាព្វកិច្ចទាហានរបស់
ខ្លួនដែលគ្រប់គ្នាត្រូវតែធ្វើមិនអាចប្រកែកបាន។
នាព្រឹកថ្ងៃទី ៣០ តុលានេះ Leeteuk បានកាត់សក់ខ្លីដើម្បីចូលជាកងកម្លាំងទាហានជាមួយ Rain
ដែលកំពុងចាំគេនៅបន្ទាយ មិនត្រឹមតែប៉ុណ្ណោះក៏មានប្រិយមិត្តជាច្រើនបានមកហែហមជូនដំណើរ
គេផងដែរដែលសុទ្ធសឹងតែជាប្រិយមិត្តនារីៗ។
ចាប់ពីថ្ងៃនេះទៅគឺត្រូវអវត្តមាន Leeteuk ម្នាក់ទៀតហើយខណៈដែល SJ កាលពីមុនមានសមាជិក
ជិត ១៥ នាក់ហើយដោយសារតែកាតព្វកិច្ចយោធាបានបណ្ដាលអោយក្រុមនេះកាន់តែខើចទៅៗ
តែយ៉ាងណាពួកគេនៅតែជាក្រុមមួយដែលមានប្រជាប្រិយភាពជាងគេនៅ Kpop ខណៈដែលក្រុម
ចាស់ៗដទៃៗដូចជា 2PM 2AM ត្រូវបានរំសាយ ហើយ TVXQ នៅសល់តែ ២ នាក់៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14