ថ្មីៗនេះនៅឯហុងកុង យើងបានដឹងហើយថា គេបានរកឃើញរាជនីសម្រស់ មកគ្រងតំណែង
បវរកញ្ញាប្រចាំហុងកុងហើយ ។ Grace Chan ដែលមានអាយុ ២២ ឆ្នាំគឺជាបវរកញ្ញាដែលបាន
គ្រងតំណែងបវរកញ្ញា តែថ្មីៗនេះរូបថតរបស់នាងពីអតីតកាល បានធ្វើអោយទស្សនិកជន មាន
ការសង្ស័យជាខ្លាំង ថាសម្រស់របស់នាងពិតជាធម្មជាតិមែនដែរឬទេ?
រូបកាលពីអតីតកាលរបស់នាង ត្រូវបានគេដឹងថា កាលពីនាងមានអាយុ ១៩ ឆ្នាំ ។ រូបនោះគេ
ឃើញថា នាងមានមុខមាត់ញញឺមគួរអោយស្រឡាញ់ តែនាងមានសម្បុរខ្មៅ ចំណែកធ្មេញរបស់
នាងជំពើស មិនសូវស្អាតដូចពេលនេះឡើយ ។ ដោយហេតុនេះហើយ ទើបទស្សនិកជនលើក
យករូបនាង មកពិភាក្សាយក្លាយជាប្រធានបទ ក្តៅគគុកតែម្តង ។
ទស្សនិកជនមួយចំនួន ក៏បាននិយាយដែរថា Grace Chan ច្បាស់ជាបានកែសម្ភស្សចំណុចខ្លះៗ
ជាក់ជាមិនខាន តែមិនកែច្រើនដូចជាតារាកូរ៉េឡើយ ។ ចំណែកទស្សនិកជនមួយចំនួនទៀត ក៏
បានបញ្ចេញមតិមកថា ទោះជាយ៉ាងណាក៏ដោយ ក៏នាង Grace Chan នៅតែជានារីម្នាក់ដ៏ស្អាត
ដដែលបើទោះបីជាពីមុន នាងមិនសូវស្អាតក៏ដោយ ។ ចឹងទស្សនិកជន មើលរូបថតនាងហើយ
ចូលរួមពិចារណាទាំងអស់គ្នា ថាតើពីមុន និងពេលនេះខុសគ្នាប៉ុណ្ណា ?