ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយ ប៉ុន្មានថ្ងៃមុននេះ គូសបញ្ជាក់អោយដឹងថា វិទ្យាល័យមួយ របស់ប្រ ទេសចិន បានសម្រេច ធ្វើការប្រលង ឆមាស នៅក្នុងព្រៃមួយកន្លែង ដើម្បីជាកាបង្ការ កុំអោយមាន ករណីលួចមើល ក៏ដូចជា លួចចម្លង ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា វិទ្យាល័យមួយនេះ មានឈ្មោះថា វិទ្យាល័យ Chengfeng មាន ទីតាំងស្ថិតនៅក្នុងក្រុង Jingzhou នាខេត្ត Hubei ភាគកណ្តាលប្រទេសចិន ដោយនៅក្នុងនោះ អ្នក នាំពាក្យតំណាងអោយវិទ្យាល័យខាងលើ បញ្ជាក់បានថា ការធ្វើបែបនេះ វាគឺជាចលករងាយស្រួល មួយក្នុងការតំរៀបតុសិស្ស អោយនៅឆ្ងាយ និង ដាច់ដោយឡែក ពីគ្នាខណៈវាពិតជាអាចបង្ការបាន នូវករណីលួចបើកចម្លង និង លួចមើលគ្នាជាដើម ។
លោកគ្រូ Xie មកពីវិទ្យាល័យ Chengfeng បានផ្តល់ជាកិច្ចសម្ភាសន៍ អោយដឹងថា នេះគឺជាលើក ដំបូងហើយ ដែលគណៈគ្រប់គ្រង វិទ្យាល័យ សម្រេចធ្វើយ៉ាងដូច្នេះ ហើយក្រុមការងារ ពិតជាមាន សុទិដ្ឋិនិយម អោយដឹងថា អាកាសធាតុល្អ ពិតជាអំណោយផល ដល់ការប្រព្រឹត្តិទៅបាន នៃការ ប្រលង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ edvantage