ព័ត៌មានកីឡា៖ ក្លឹបមហាសេដ្ឋីប្រចាំនៅទឹកដី ប្រទេសបារាំងឈ្មោះថា Paris Saint-Germain បានប្រតិកម្មនឹងពាក្យសម្ដីចរចារាមថា ក្លឹបហ៊ានបោះទុនលើទីផ្សារកីឡាករ Cristiano Ronaldo ដល់ទៅ ១២០ លានយូរ៉ូ សម្រាប់រដូវកាលទីផ្សារនេះ។
បណ្ដាញគេហទំព័រសារព័ត៌មានជាច្រើន បានបង្កការភ្ញាក់ផ្អើលជាខ្លាំង លើទំនាក់ទទំនង ទីផ្សារកីឡាករ Cristian Ronaldo ដែល អះអាងថា ក្លឹបធំ PSG របស់ប្រទេសបារាំង យល់ព្រមផ្ទេរយកកីឡាករ ចេញពី ក្លឹប Real Madrid ក្នុងតម្លៃខ្លួន រហូតដល់ទៅ ៨៥ លានផោន ហើយស្ថិតក្នុងរដូវកាលនេះតែម្ដង។ ភ្នាក់ងារ នឹងអ្នកនាំពាក្យរបស់លោក Nasser Al-Khelaifi ម្ចាស់ក្លឹបផ្ទាល់ បានឆ្លើយបដិសេធទៅវិញ ថា រឿងនេះគឺមិនពិត នោះទេ ហើយម្យ៉ាងវិញទៀត ទំនាក់ទំនង ទីផ្សារផ្ទេរចេញ ក្នុងរដូវកាលនេះ ក៏មិនអាចដែរ ពីព្រោះ Ronaldo កំពុងតែនៅជាប់កិច្ចកុងត្រា របស់ក្លឹបរហូតដល់ឆ្នាំ ២០១៨ ដូច្នេះ ការសង្ស័យថាកីឡាករ អាចនឹងផ្ទេរចេញក៏វាមិនអាចដែរ។ Cristian Ronaldo បានមានទំនាក់ទំនងជាមួយ ក្លឹប Man United អស់រយៈពេលជាយូណាស់មកហើយ រហូតមកទល់បពេលនេះ នៅមិនទាន់ឃើញ មានចំលើយនៅឡើយនោះទេ ។
អ្នកនាំពាក្យដដែល បានបន្ដទៀតថា រឿងទីផ្សារ Ronaldo មិនអាចនិយាយនោះ តែបើទីផ្សារកីឡាករ ជម្រើសជាតិ អាហ្សង់ទីនឈ្មោះថា Angel Di Maria អាចលើកឡើងបាន ព្រោះពេលនេះកីឡាករ ហើយនឹងក្លឹប បានស្រុះស្រួលគ្នា ជាពាក្យសម្ដីទៅហើយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball