កំសាន្ត ៖ រូបថតដែលបានបង្ហោះនៅលើគណនីអុិនស្រ្តាក្រាម ដែលមានទាំងបាច់ផ្កា និងប៉េះប៉ោងរបស់នាង Bella ranee និងលោក Weir sukollawat បានធ្វើឲ្យហ្វេនចង់ដឹងមែនទែនថា អ្នកទាំងពីរជូនគ្នាក្នុងឱកាសអ្វីដែរ ។ តោះកុំឲ្យខាតពេលយូរ ទៅតាមដានកិច្ចសម្ភាស៍របស់គូស្នេហ៍មួយគូនេះទាំងអស់គ្នា ។
Weir: ពួកយើងជូនផ្កា និងប៉េះប៉ោងឲ្យគ្នាទៅវិញទៅមកសម្រាប់ឱកាសបុណ្យណូអែល និងឆ្នាំថ្មី ។
Bella: ដោយសារតែជិតមានពិធី ដូច្នេះហើយទើបពួកយើងនិយាយគ្នាអំពីការផ្លាស់ប្តូរកាដូឲ្យគ្នាទៅវិញទៅមក។ ខ្ញុំទិញប៉េះប៉ោងដោយសារតែ Weir ចូលចិត្តរបស់នោះ ហើយគាត់នឹងញញឹមនៅពេលដែលបានឃើញវា ពីព្រោះវាគឺជាប៉េះប៉ោងដែលមានស្នាមញញឹម ។
Weir: ខ្ញុំបានឲ្យបាច់ផ្កាទៅ Bella ព្រោះនាងចូលចិត្តវា ។
Bella: ខ្ញុំមានរបស់របបច្រើនហើយ ដូច្នេះខ្ញុំមិនចង់បានអ្វីទេ ។
Weir: យើងផ្លាស់ប្តូរការដូនៅពេលយើងបានជួបគ្នា ។ កាលវិភាគរបស់ពួកយើងមមាញឹករៀងៗខ្លួន ហើយនៅពេលដែលពួកយើងបានជួបគ្នា ជាពេលវេលាល្អដែលផា្លស់ប្តូរកាដូឲ្យគ្នាទៅវិញទៅមក ។
Bella: វាជាពេលវេលាផ្អែមល្អែម? ដូចជាមិនមានច្រើនទេ ។
Weir: នៅពេលដែលពួកយើងមានពេលទំនេរ គឺទៅទទួលទាន់អាហារពេលល្ងាចជាមួយគ្នា ហើយទិញកាដូឲ្យគ្នាពេលខ្លះ ។ ធម្មតាខ្ញុំនិង Bella មិនធ្វើរឿងនេះញឹកញាប់ទេ ។
Weir: កាដូថ្ងៃគំរប់ខួប? ការពិតទៅមិនមែនទេ ដោយសារតែជិតដិតថ្ងៃកំណើតរបស់ខ្ញុំ ខ្ញុំមិនដឹងថាត្រូវទិញអ្វីឲ្យនាងទេ ព្រោះវាអាស្រ័យទៅលើនាង ។
Bella: ខ្ញុំចង់បានឡាន។ ហាហា និយាយលេងទេ ខ្ញុំមិនចង់បានអ្វីនោះទេ ។
Bella: ឡានដែលខ្ញុំថតហើយកាន់ផ្កាមួយបាច់នោះ គឺជាឡានរបស់បង Weir ។
Weir: រូបថតដែលទទួលទានអាហារជាមួយគ្នា? ដូចដែលពួកយើងបានលើកឡើងចឹង យើងតែងតែទទួលទានអាហារពេលល្ងាចជាមួយគ្នា នៅពេលដែលទំនេរពីការងារ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate