ព័ត៌មានកីឡា៖ ក្រោយពេលតំណែងជាអ្នកគ្រប់គ្រងត្រូវបាន ឃ្លាតឆ្ងាយពីលោក Jose Mourinho មក ក្លឹប Chelsea ស្ថិតក្រោមការដឹកនាំបណ្ដោះអាសន្នរបស់លោក Guus Hiddink ទំនងមើលទៅដូចជាមានការប្រែប្រួល ច្រើនរហូតសូម្បីតែលោក Alan Pardew ថ្នាក់ដឹកនាំក្លឹប Crystal Palace ក៏លាន់មាត់សរសើរ មិនដាច់ពីមាត់ដែរ នឹងការប្រែប្រួលនេះ ។
ក្លឹប Chelsea មានឱកាសធ្វើការសងសឹក ទៅលើដៃគូរចាស់ Crystal Palace ដែលធ្លាប់យកឈ្នះលើខ្លួនកាលពីដើមរដូវកាល ខណៈពេលនោះក្លឹបស្ថិតក្រោមការដឹកនាំរបស់លោក Jose Mourinho ក្នុងលទ្ធផលពិន្ទុ ១-២ ក្នុងទឹកដីរបស់ខ្លួន ប៉ុន្ដែមួយការប្រកួតចុងក្រោយនេះ ក្លឹប Chelsea បានបើកឱកាសវាយ ប្រហាវិញម្ដង ដោយសម្រេចបានលទ្ធផលពិន្ទុ ០-៣ វិញក្នុងទឹកដីខាងក្រៅ។ លោក Alan Pardew មានការភ្ញាក់ផ្អើលនឹងលទ្ធផលទម្រង់លេង របស់ក្លឹបនេះ ហើយធ្វើការប្រៀបធៀបទៅនឹងពេលវេលាគ្រប់គ្រង របស់លោក Jose Mourinho ពិតជាខុសប្លែកគ្នាទាំងស្រុង ។ ដោយគ្មានពាក្យនិយាយច្រើន លោក Alan Pardew បានគ្រាន់តែបញ្ជាក់ថា គ្រប់យ៉ាងគួរតែចាប់អារម្មណ៍ទៅលើកីឡាករ ទាំងអស់ដែលមានភាព ប្រែប្រួលច្រើន ហើយធ្វើបានល្អយ៉ាងឆាប់រហ័ស ហើយម្យ៉ាងវិញទៀត បើជាការល្អ លោក jose Mourinho គួរតែនៅទីនោះ ពេលនោះ ខណៈដែល Crystal Palace បានចាញ់ ។ លោក Alan Pardew ក៏មានពាក្យសម្ដីផ្ទាល់ខ្លួន សរសើរទៅកាន់ Fabregas ផងដែរក្រោយការប្រកួត ដោយលើកឡើងថា » ថ្ងៃនេះអ្នកពិតជាធ្វើបានល្អច្រើនខ្លាំងណាស់» ចំណែក Fabregas វិញក៏បានឆ្លើយតបទៅវិញថា » គ្រប់យ៉ាងទើបតែកើតមាននៅពេលថ្មីៗតែប៉ុណ្ណោះ»។
គូសបញ្ជាក់ផងដែរថា ក្លឹប Chelsea នៅមិនទាន់ ជ្រើសរើសគ្រូបង្វឹក បានគ្រប់គ្រងនៅឡើយទេ ខណៈដែលលោក Guus Hiddink បច្ចុប្បន្នគឺគ្រាន់តែជា អ្នកគ្រប់គ្រងបម្រុងតែប៉ុណ្ណោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ 101greatgoals