CamNews

តារា 

នាង Pat សប្បាយចិត្តខ្លាំង ក្រោយពីមានផ្ទៃពោះមុនរៀបការ ដល់ទៅ ៤ ខែ ជាមួយក្មេងប្រុសបង្ហោះម៉ូតូម្នាក់

តារាថៃ ៖ តារាសម្តែងស្រីប្រចាំប្រទេសថៃ នាង Pat Napapa ត្រូវបានទម្លាយរឿងមានផ្ទៃពោះមុនរៀបការ កាលពីពេលថ្មីៗនេះ ហើយក៏ធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ក្រោយបានលឺដំណឹងបែបនេះ ។ 

ការពិតវាមិនមែនជារឿងដ៍ចម្លែកអ្វីនោះទេ ព្រោះតារាស្រីរូបនេះធ្លាប់បាបបង្ហើបថា នាងចង់មានកូនមុនរៀបការព្រោះចង់ឲ្យឪពុករបស់ខ្លួនឆាប់បានពរចៅ ព្រោះវាជាអ្វីដែលគាត់ប៉ងប្រាថ្នា ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺ ឪពុករបស់នាងបានលាចាកលោកនេះបាត់ទៅហើយ ធ្វើឲ្យពិបាកចិត្តនិង នឹកគិតដល់អ្នកមានគុណជាទីស្រលាញ់របស់នាងយ៉ាងខ្លាំង​ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា នាង Pat Napapa មានផ្ទៃពោះមុនរៀបការ ដល់ទៅ ៤ ខែទៅហើយ ជាមួយក្មេងប្រុសបង្ហោះម៉ូតូម្នាក់ ដែលជាមិត្តប្រុសរបស់នាង ដែលទើបតែសូមរៀបការកាលពីពេលថ្មីៗនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះសព្វថ្ងៃគឺនៅសល់តែម្តាយទេ ព្រោះឪពុករបស់នាងបានលាចាកលោក ដោយសារតែជម្ងឺមហារីកដំណាក់កាលចុងក្រោយបាត់ទៅហើយ ៕

-ចុចអាន ៖ នៅទីបំផុតស្នេហារបស់នាង Pat និងក្មេងដែល Fans តែងតែរិះគន់ថា ជាក្មេងបង្ហោះម៉ូតូ ឈានចូលដល់ដំណាក់ហើយ











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Pat napapa