CamNews

តារា 

Cavani ក្លាយជាកីឡាករដែលមានតំលៃផ្ទេរ ថ្លៃជាងគេទី ៤ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់

ថ្ងៃនេះ យើងមានកីឡាករថ្មី ដែលបំបែកកំណត់ត្រាតំលៃផ្ទេរ ថ្លៃជាងគេក្នុងចំណោម ១០ រូប
ថ្មីមួយទៀតហើយ គឺកីឡាករ Edinson Cavani ដែលផ្ទេរចេញពី អ៊ីតាលី Napoli ទៅកាន់ក្លឹប
បារាំង Paris St Germain (PSG) ។



Edinson Cavani ផ្ទេរចេញពី Napoli ទៅ PSG ក្នុងតំលៃ ៥៥ លានផោន ដែលជាតំលៃផ្ទេរថ្លៃ
ជាងគេទី ៤ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ។ Cavani បានចុះកុងត្រាជាមួយក្លឹបសេដ្ឋី PSG រយៈ
ពេល ៥ ឆ្នាំ ។ Edinson Cavani ត្រូវបានក្រុមបាល់ទាត់ ល្បីៗជាច្រើនក្នុងទ្វីបអឺរ៉ុប ដណ្តើមគ្នា
ដេញថ្លៃ ដើម្បីទិញយក តែមិនឈ្នះនឹងអំណាចទឹកប្រាក់ របស់ក្លឹបសេដ្ឋី PSG ដែលជាម្ចាស់
ជើងឯកបាល់ទាត់ ក្របខណ្ឌបារាំង បានឡើយ ។



Cavani បានទាក់ភ្នែកក្លឹបបាល់ទាត់ល្បីៗជាច្រើន ដោយស៊ុតបាន ២៩ គ្រាប់ជួយអោយក្រុម
Napoli បញ្ចប់រដូវកាលក្នុងលំដាប់ថ្នាក់លេខ ២ ហើយទទួលបានពានរង្វាន់ស្បែកជើងមាស
សំរាប់កីឡាករ ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេផងដែរ ៕

 


ដោយ ៖ កុសល
ប្រភព ៖ dailymail 


Tags: edinson cavani italy napoli france psg football star