CamNews

តារា 

ធ្វើជាកូនល្អមិនពិបាកទេ! នាង Pat ធ្វើតួនាទីជាក្មេងល្អសម្រាប់អ្នកម្តាយ ខណៈលោកឪពុក លាចាកលោក ទៅហើយ

ព័ត៌មានកំសាន្ត ៖ ថ្វីត្បិតតែសាច់រឿងភាគច្រើនដែលតារាសម្តែងថៃ នាង Pat napapa ត្រូវបានអ្នកដឹកនាំរឿងតម្រូវឲ្យដើរតួចិត្តអាក្រក់ ពិតជាឆាកជីវិតពិតរបស់នាង ហាក់មិនមែនជាមនុស្សបែបនោះឡើយ ។ 

តាំងពីឪពុកទទួលមរណៈភាពមក នាង Pat napapa ត្រូវមើលថែទាំម្តាយ និងខិតខំរកលុយដើម្បីផ្គត់ផ្គង់ជម្ងឺម្តាយរបស់នាង តាំងពីមុនរៀបការជាមួយនិង លោក Akarakit worarojcharoendet មកម្ល៉េះ ហើយពេលនេះនាងត្រូវមើលថែទាំកូនប្រុសម្នាក់ទៀត ដែលទើបតែចាប់កំណើត ។ គួរបញ្ជាកឲ្យដឹងថា ថ្វីត្បិតតែសសៃនៅខ្ចី ប៉ុន្តែតារាស្រីរូបនេះ នៅតែឆ្លៀតឱកាសមើលថែទាំម្តាយដោយផ្ទាល់ដៃ ដោយផ្លុំសក់ និងធ្វើអ្វីៗជូនគាត់ តាមដែលអាចធ្វើទៅបាន ពិតជាកូនស្រីល្អកម្ររកបានមែន ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook 


Tags: Pat napapa Akarakit worarojcharoendet