CamNews

ព័ត៌មានអន្តរជាតិ 

បាក់ស្ពាននៅចិន ៤ នាក់ស្លាប់ និង ៣ នាក់បាត់ខ្លួន

ហ្វូហ្សាវ ៖ យោងតាម ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ដែលបានដកស្រង់សម្តី របស់មន្ត្រីរដ្ឋា
ភិបាលចិន ប្រចាំតំបន់ នៅថ្ងៃ អង្គារ ទី០២ ខែមេសា ឆ្នាំ២០១៣ នេះថា មាន មនុស្ស ៤ នាក់
បានស្លាប់ និង ៣នាក់ផ្សេងទៀត បានកប់បាត់ ក្នុងគំនរបាក់បែក បន្ទាប់ពីស្ពានមួយ ក្នុងខេត្ត
ហ្វូជៀន នៃប្រទេសចិន ភាគខាងកើត បានបាក់ កាលពីយប់ថ្ងៃចន្ទ ទី០១ ខែមេសា ។

មន្ត្រីរដ្ឋាភិបាលក្រុង បាននិយាយថា ការបាក់នេះ កើតឡើងវេលាម៉ោង ៨ និង ៣០ល្ងាច ក្នុង
ទីក្រុងឡុងហាយ និងអ្នករបួស ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ។

ជាងនេះទៅទៀត ក្រុមមន្ត្រីសន្តិសុខសាធារណៈ ក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមគ្រូពេទ្យ បាន
មកកាន់ទីកន្លែងកើតហេតុ ដើម្បីធ្វើការជួយសង្គ្រោះ អ្នកដែលកប់ ក្នុងគំនរស្ពានបាក់នោះ ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាបាក់ស្ពាននេះ មន្ត្រីជំនាញ កំពុងធ្វើការស៊ើបអង្កេត ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ