CamNews

តារា 

អីយ៉ា! ស្ងាច់ៗភរិយា Rain សម្រាលកូនស្រីហើយ

កំសាន្ត ៖ ប្តីប្រពន្ធល្បីឈ្មោះលំដាប់ប្រទេសគឺ លោក Jung Ji Hoon ហៅ Rain បានប្រកាសនៅលើគណនីអុិនស្រ្តាក្រាមថា នាង Kim Tae Hee ដែលជាភរិយាបណ្តូលចិត្តរបស់លោក សម្រាលបានកូនស្រីម្នាក់ កាលពីប៉ុន្មានម៉ោងមុននេះ ។ 

ដំណឹងល្អមួយនេះ បានធ្វើឲ្យអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសរបស់តារាសម្តែងទាំងពីរដួង មាន​ចិត្តសប្បាយរីករាយ និងនាំគ្នាចែករំលែកតៗគ្នាទៅលើបណ្តាញសង្គម ។ 

គួរបញ្ជាក់ឲ្យដឹងថា ត្រូវបានរៀបការយ៉ាងសាមញ្ញបំផុត កាលពីខែមករា កន្លងទៅ ។ ទោះបីពិធីរៀបការតូចតាចក៏ពិតមែន ប៉ុន្តែប្តីប្រពន្ធមួយគូនេះ ទទួលបានការជូនពរពីមនុស្សស្ទើរជុំវិញពិភពលោក ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ Rain


Tags: Rain Kim Tae Hee Jung Ji Hoon