CamNews

មេជំនួញគេចពន្ធ១០ពាន់លានដុល្លារឡើងតុលាការចិន

 
 

តុលាការចិនកាលពីម្សិលមិញបាននាំខ្លួនបុរសជាមេដឹកនាំបណ្ដាញរត់ពន្ធដែលមានតម្លៃ
១០ពាន់លានដុល្លារឡើងតុការកាត់ទោស បន្ទាប់ពីតាមចាប់ខ្លួនជាច្រើនឆ្នាំ។

ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ថា តុលាការក្រុង Xiamen នៃខេត្ត Fujian របស់
ប្រទេសចិនបានបើកសាវនាការកាត់ទោសលោក Lai Changxing ជាជនជាប់ចោទពីបទទាក់
ទឹននឹងបណ្ដាញជំនួញគេចពន្ធ និងសូកប៉ាន់ដែលមានតម្លៃ ១០ពាន់លានដុល្លារអាមេរិកចាប់
ពីពាក់កណ្ដាលឆ្នាំ ១៩៩០ នៅខេត្រនេះ។

Lai Changxing អាយុ ៥៣ឆ្នាំ គឺជាអ្នកជំនួញគេចពន្ធដ៏កំពូលម្នាក់។ ផលិតផលដែលបុរស
នេះធ្វើការជួញដូរគេចពន្ធ មានដូចជា រថយន្ដ បារី សម្ភារៈប្រណិតៗ សំលៀកបំពាក់ គីមី
ព្រមទាំងបានសូកប៉ាន់ដើម្បីប្រព្រឹតអំពើខាងលើតាំងពីឆ្នាំ ១៩៩០ ដល់ ១៩៩៦។

ទីភ្នាក់ងារសារព័ត៌មាន BBC បានផ្សាយថា មន្ដ្រីជាន់ខ្ពស់ផ្នែកពន្ធគយ នគរបាល រាប់រយ
នាក់របស់ខេត្រ Fujian និងមន្ដ្រីផ្នែកផ្សេងៗមួយចំនួនទៀតដែលមានជាប់ទាក់ទឹននឹងករណី
ខាងលើត្រូវបានកាត់ទោស ក្នុងនោះ យ៉ាងហោចណាស់ក៏មានមន្ដ្រីពីររូបត្រូវកាត់ទោស
ប្រហារជីវិត។

គួរបញ្ជាក់ថា កាលពីឆ្នាំ ១៩៩០ Lai Changxing រួមជាមួយប្រពន្ធ និងកូនបានរត់គេចខ្លួនទៅ
កាន់ប្រទេសកាណាដា ដោយសារការតាមចាប់ខ្លួនពីនគរបាលប្រទេសចិន។ បុរសនេះបាន
គេចខ្លួនអស់រយៈពេល ១២ឆ្នាំ។ ក្រោយមក នគរបាលចិន បានសហការណ៍ជាមួយសមត្ថកិច្ច
កាណាដា និងបាននាំខ្លួនបុរសនេះមកកាន់ប្រទេសចិនកាលពីខែ កក្កដា ឆ្នាំ ២០១១៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE

 


Tags: china business court