ថ្មីៗនេះ ហ្គាន លូលូ និងប្អូនស្រីរបស់នាងគឺ ហ្គាន ម៉ៅម៉ៅ បានបង្ហោះនៅលើអ៊ីនធឺណេត នូវ
រូបភាពបែបស្រើបស្រាវមួយចំនួន ដែលក្នុងរូបភាពទាំងនោះ គឺបងប្អូនស្រីត្រកូលហ្គាន ទាំង
ពីរនាក់នេះ បានប្រលែង ស្ទាបដើមទ្រូងគ្នា នៅមុខកាមេរ៉ា ហើយមានទាំងថើបគ្នាទៀតផង។
ស្រាយបញ្ជាក់ចំពោះសកម្មភាពរបស់ខ្លួន ហ្គាន លូលូ បានឲ្យដឹងថា នាង និងប្អូនស្រីរបស់នាង
មានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ ដូច្នេះសកម្មភាពស្និទស្នាលមិនអៀនគ្នាដូចនេះ វាជារឿង
ធម្មតាទេ។ នាងបានបញ្ជាក់បន្ថែមថា នេះគឺជាមនោសញ្ចេតនាកម្រមាន ចំពោះបងប្អូនស្រីពីរនាក់
ក្នុងពេលបច្ចុប្បន្ននេះ។
ក្នុងនោះ មតិអ្នកនិយមលេងអ៊ីនធឺណេតមួយចំនួនបាននិយាយថា នេះគ្រាន់តែជាបណ្តាសកម្មភាព
បែបស្រើបស្រាល របស់តារាសិល្បៈល្បីឈ្មោះពីរនាក់តែប៉ុណ្ណោះ៕
នេះគឺជា សិទ្ធិសេរីភាព និងសកម្មភាពរបស់ តារាៗបរទេស។ ប៉ុន្តែសំរាប់ប្រទេសកម្ពុជាយើង
សកម្មភាពដូច្នេះ គឺពិតជាមិនសមរម្យឡើយ។ ដូច្នេះ សូមកុំយកតម្រាប់តាម ៕
ដោយ៖ សិលា
ប្រភព៖ K14