ព័ត៌មានកំសាន្ត ៖ ក្រោយពីក្មេងនៅក្នុងផ្ទៃទើបតែបាន ៤ សបា្តហ៍ ស្រាប់តែត្រូវរលូតទើបធ្វើឲ្យ នាង Chompoo araya និងស្វាមីសេដ្ឋីលោក Nott Witsarut Rungsisingpipat មានការសោកស្តាយយ៉ាងខ្លាំងតែម្តង ។
ក្រោយរឿងទាំងនេះបានលេចលឺនេះហើយ ស្វាមីរបស់នាងក៏មិនមានពាក្យអ្វីនិយាយទៅកាន់ភរិយា ឲ្យមើលថែទាំខ្លួននិងទទួលទានអាហារ ដែលមានជាតិបំប៉ន និងតុបតែងតែឲ្យបានស្អាតបាត នឹងធ្វើអ្វីដែលនាងធ្វើទៅចុះ ដើម្បីកុំឲ្យនាង Chompoo araya គិតច្រើនដល់រឿងដែលកន្លងហួសទៅ ។
ហើយមួយរយៈពេលនេះ នាង Chompoo araya ហាក់បីដូចជាបង្ហោះម្ហូបអាហារឆ្ងាញ់ៗ និងម៉ូដសម្លៀកពាក់ឡូយ ដោយមិនបានគិតច្រើនរឿងដែលកន្លងផុតទៅ ដូចពាក្យដែលស្វាមីបាននិយាយយ៉ាងពិតប្រាកដមែន ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG