CamNews

តារា 

ដឹងព័ត៌មានលម្អិតអំពីការធ្វើដំណើររបស់ Bella មកកាន់ប្រទេសកម្ពុជាជាលើកទី ២!!

ថៃ ៖ ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកទី ២ របស់តួស្រីក្នុងរឿង បុព្វេសន្និវាស ពិតជាធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងក្រេតអរយ៉ាងខ្លាំងមែនទែន ។ ហើយថ្ងៃនេះ Camnews នឹងប្រាប់អំពីព័ត៌មានលម្អិតអំពីការមកកាន់ប្រទេសកម្ពុជាយើងរបស់ នាង Bella ranee ជាថ្មីម្តងទៀត ។ 

តារាស្រីវ័យ ២៨ ឆ្នាំនេះនឹងមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ ដើម្បីធ្វើការគម្រប់ខួប ៣ ឆ្នាំរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ។ មិនត្រឹមតែប៉ុណ្ណោះ តារាថៃរូបនេះក៏ឆ្លៀតឱកាសក្នុងការផ្សព្វផ្សាយរឿង បុព្វេសន្និវាស ដែលស្ថានីយ៍ទូរទស្សន៍ភីអិនអិន ទិញសិទ្ធផ្តាច់មុខយកមកចាក់ផ្សាយជាភាសាខ្មែរផងដែរ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកទី ២ ហើយដែល មិត្តស្រីរបស់លោក weir sukollawat នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ៕



ដោយ ៖ គន្ធា


Tags: Bella ranee weir sukollawat