CamNews

តារា 

ជីវិតជួបរឿងអាក្រក់ច្រើនពេកហើយ! ឥលូវនេះកាន់តែអាណិតនាង Pat ស្វាមីត្រូវឃុំខ្លួនម្តងទៀត

ថៃ ៖ តារាសម្តែងថៃ ដែលជួបរឿងរ៉ាវជីវិតលំបាករាប់មិនអស់នាង Pat Napapa ពេលនេះកាន់តែជួបទុកធ្ងន់ធ្ងរ ក្រោយស្វាមីរបស់នាងគឺ លោក Akarakit worarojcharoendet ត្រូវបានប៉ូលីសឃាត់ខ្លួន ព្រោះសង្ស័យជាមួយនិងរឿង ថ្នាំញៀន ព្រមទាំងរឿងបងធំនៅឯប្រទេសឡាវទៀតផង ។

ប្រភពដដែលបានបញ្ជាក់កាលពីម្សិលមិញនេះទៀតថា កាលពីថ្ងៃទី២៩ ខែ ឧសភា ម្សិលមិញនេះស្វាមី លោក Akarakit worarojcharoendet បានចូលខ្លួនទៅផ្តល់ចម្លើយតាមការសាកសួរ របស់ប៉ូលិស និងរឿងបទលាងលុយកខ្វក់ ដែលគេសង្ស័យថាវាបានមកពីការជួញដូរគ្រឿងញៀនខុសច្បាប់ផងដែរ ។ 

ក្នុងទិដ្ឋភាពដ៏កំសត់នោះគឺគេបានឃើញ តារាសម្តែងនាង Pat Napapa បានស្រក់ទឹកភ្នែក ខណៈពេលដែលរូបនាងឈរ ពរកូនប្រុសរបស់ខ្លួន ឈរចាំមើល និងផ្តល់ជាកម្លាំងចិត្តដល់ស្វាមីពីខាងក្រៅសាលសួរចម្លើយ ។

គួរបញ្ជាក់ឲ្យដឹងថា ខាងប៉ូលិសក៏បានសម្រេចឃុំខ្លួនស្វាមី នាង Pat napapa បណ្តោះអាសន្នសិន ដើម្បីរង់ចាំការបញ្ជូនខ្លួនទៅដោះស្រាយក្តីនៅតុលាការបន្តទៅទៀត ៕










ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Pat napapa Akarakit worarojcharoendet