យន្ដហោះដឹកអ្នកដំណើរហោះពីអាមេរិកមកកាន់ប្រទេសអង់គ្លេស ត្រូវប្ដូរទិសដៅ ចុះចតជាបន្ទាន់
នៅលើទឹកដីកាណាដា ដើម្បីបញ្ជូនមនុស្ស ២៥នាក់ចូលមន្ទីរពេទ្យ។
Reuters ដកស្រង់សេចក្ដីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways កាលពីម្សិលមិញ
ឱ្យដឹងថា “យន្ដហោះដែលហោះពី San Francisco អាមេរិក ទៅកាន់ក្រុងឡុង ត្រូវប្ដូរទិស មកកាន់
Vancouver កាណាដា បន្ទាប់ពីសមាជិកក្រុមហោះហើរមានអារម្មណ៍មិនស្រួលខ្លួន”។
Chris Devauld ដែលជាអ្នកនាំពាក្យនៃព្រលានយន្ដហោះ Vancouver និយាយថា យន្តហោះបាន
ចុះចតនៅ Vancouver នៅវេលាម៉ោងប្រហែល ២៣និង៣០នាទី ថ្ងៃទី ២៤តុលា (ម៉ោង ៦និង៣០
នាទី GMT ថ្ងៃទី ២៥តុលា)។
អ្នកនាំពាក្យរបស់ British Airways អ្នកស្រី Michel Kropf ឱ្យដឹងថា សមាជិកក្រុមហោះហើរចំនួន
២៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាព ហើយពួកគេទាំងអស់គ្នាបានចាក
ចេញពីមន្ទីរពេទ្យរួចហើយ។ អ្នកស្រី Michel Kropf អះអាងថា មិនមានអ្នកដំណើរណាមួយត្រូវ
បញ្ជូនចូលមន្ទីរពេទ្យ ចំណែកក្រុមបុគ្គលិកក៏មិនមែនត្រូវរងផលអាក្រក់ពីផ្សែងដូចទៅនឹងការចុះ
ផ្សាយរបស់សារព័ត៌មានមួយចំនួន។
British Airways មិនបានអធិប្បាយអំពីមូលហេតុរបស់បញ្ហានេះ។ បុគ្គលិក British Airways នៅ
Vancouver បានរៀបចំសណ្ឋាគារដើម្បីឱ្យភ្ញៀវស្នាក់នៅ និងបានទិញសំបុត្រយន្ដហោះដើម្បីឱ្យពួក
គេបន្តដំណើរតាមដែលអាចធ្វើទៅបាន។
ប្រែសម្រួល ៖ តារា
ប្រភព ៖ CBC