CamNews

កីឡា 

ទិញយកខ្សែការពារពីក្លឹប Man United លោក Sir Alex Ferguson ចូលខ្លួនមកពិភាក្សាដោយផ្ទាល់

ព័ត៌មានកីឡា៖ ប្រធានគ្រូបង្វឹក ក្លឹប West Bromwich លោក Tony Pulis បានថ្លែងប្រាប់អ្នកសារព័ត៌ឲ្យដឹង​ថា ដំណើរដេញថ្លៃទីផ្សារកីឡាករ ខ្សែការពារថ្មីពីក្លឹប Man United របស់គាត់ គឺស្ថិតក្រោមការសម្រេចចិត្តរបស់លោក Sir Alex Ferguson ដែលចូលមកពិភាក្សាទីផ្សារដោយផ្ទាល់។ 

Man United ទើបតែសម្រេចចិត្ដលក់ចេញខ្សែការពារម្នាក់មកក្លឹប West Bromwich ដែលមានឈ្មោះថា ​Jonny Evans ដែលស្ថិតក្រោមការដឹកនាំដោយផ្ទាល់របស់លោក Sir Alex Ferguson ក្នុងការពិភាក្សាទីផ្សារកីឡាករខ្សែការពាររូបនេះ។ តម្លៃខ្លួនទីផ្សារកីឡាករ មិនមានការបង្ហាញឲ្យច្បាស់នោះទេ ប៉ុន្ដែទំនាក់ទំនងទីផ្សាររបស់​កីឡាករ គឺលោក Tony Pulis បានជួបគ្នាដោយផ្ទាល់ជាមួយ Sir Alex Ferguson តែម្ដង។ Jonny Evans ធ្លាប់​មានប្រវត្ដិលេងឲ្យ ក្លឹប Man United អស់រយៈកាលជាងមួយទសវត្សិ័កន្លងមកហើយ ចាប់តាំងពីក្លឹប ត្រូវដឹកនាំ​ដោយលោក Sir Alex Ferguson ផ្ទាល់ ហើយកីឡាករ​ក៏បានជួយ Man United លើកពាន Premier League បាន ៣រដូវកាល។ 

លោក Tony Pulis ថ្លែងថា ចំពោះទីផ្សារខ្សែការពារម្នាក់នេះ​គឺលោក បានចូលខ្លួនពិភាក្សារជាមួយ​ លោក Sir Alex Ferguson ដោយផ្ទាល់តែម្ដង ដោយមានការឧទ្ទេសនាមពីលោកផងដែរ ។ ហើយម្យ៉ាងវិញទៀត ខ្សែការ​ពារម្នាក់នេះ ធ្លាប់មានការបណ្ដុះបណ្ដាលពីលោក ផ្ទាល់ផងដែរ ដូច្នេះ គាត់នឹង ផ្ដល់ឱកាសឲ្យកីឡាករបង្ហាញពីសមត្ថភាពឲ្យអស់ ដល់ក្លឹបតែម្ដង។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ express.co.uk


Tags: Sport NewsTony Pulis Sir Alex Ferguson Jonny Evans