ភ្នំពេញ ៖ ប្រទេសជប៉ុនបានចំណាយថវិកាប្រមាណ ៣ លានដុល្លារដើម្បីកសាងមជ្ឈមណ្ឌលមួយ ដើម្បីបណ្តុះបណ្តាលគិលានុបដ្ឋាយិកាខ្មែរពីរបៀបថែរក្សាមនុស្សចាស់មុនពេល ពួកគេត្រូវបានបញ្ជូនទៅប្រទេសជប៉ុន ហើយមជ្ឈមណ្ឌលនេះនឹងបើកនៅក្នុងកំឡុងខែមេសា ។
លោក Kondo Yoshio នាយកក្រុមហ៊ុន Procast Co Ltd បានថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយ លោក អ៊ុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ កាលពីម្សិលមិញថា វិទ្យាស្ថាននេះនឹងស្ថិតនៅក្នុងខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
លោក Yoshio បានមានប្រសាសន៍ថា "នៅក្នុងឆ្នាំដំបូងយើងមានគម្រោងបណ្តុះបណ្តាលគិលានុបដ្ឋាយិកាខ្មែរចំនួន ១៨០ នាក់ហើយកំពុងបង្កើតអាហារូបករណ៍សម្រាប់សិក្ខាកាម ដែលនេះជាមូលហេតុដែលយើងកំពុងស្វែងរកដៃគូដើម្បីឧបត្ថម្ភសម្រាប់ការបណ្តុះបណ្តាល" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes