CamNews

តារា 

ជាការពិតដែរទេថា នាង Pancake ចូលជំនួសនាង Taew Natapohn ក្នុងរឿងភាគថ្មី?

ថៃ ៖ រឿង ‘Nakee’ គឺជាខ្សែភាពយន្តដ៏ល្បីខ្លាំងដែលបង្កើតឡើងដោយ P’Off of Act Art Production ហើយក៏ត្រូវបានចាក់បញ្ចាំងនៅលើស្ថានីយ័ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ផងដែរ ។ 

ក្រោយពីទទួលបានជោគជ័យនៅក្នុងភាគមួយហើយ ស្រាប់តែលេចលឺព័ត៌មានថា ត្រៀមនឹងចេញភាគ ២ ជាបន្ត ។ 


ហើយកាលពីពេលថ្មីៗនេះ បានលេចលឺពាក្យចចាមអារាមថា នាង Taew Natapohn នឹងមិនត្រូវបានសម្តែងក្នុងភាគ ២ នោះទេ ដោយយកតារាស្រីរូបខ្ពស់ស្រលះនាង Pancake Khemanit មកសម្តែងជំនួសវិញ ។ 

សម្រាប់មូលហេតុយ៉ាងណានោះ ប្រភពដើមក៏មិនបានបញ្ជាក់ថាយ៉ាងម៉េចដែរ ៕



នាង Pancake




នាង Taew Natapohn

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews 


Tags: Pancake Taew Natapohn