CamNews

តារា 

អាយុប្រហែលជា ៣ ខែ កូនប្រុសភ្លោះរបស់នាង Chompoo រឹតតែមុខកាត់ទៅប្តី ដូចបេះដាក់

ថៃ ៖ មហាសេដ្ឋីមួយដួងដែលមានអាជីវកម្មធំជាច្រើនសាខានៅក្នុងប្រទេសថៃគឺលោក Nott Witsarut Rungsisingpipat ហើយក៏ត្រូវបានប្រជាជនភាគច្រើនស្គាល់លោកថា ជាស្វាមីរបស់កំពូលតារាសម្តែងស្រីនាង Chompoo araya ផងដែរ ។ តាំងពីរៀបការរួចមក ប្តីប្រពន្ធមួយគូនេះ ធ្លាប់បានរលូតកូនម្តងរួចមកហើយ ប៉ុន្តែពេលនេះពួកគេបានបង្កើតបានកូនប្រុសពីរនាក់ ដែលមានឈ្មោះថា Thunder និង Storm ។ 

គិតមកត្រឹមពេលនេះ អនាគតអ្នកស្នងមរតករាប់លានដុល្លារទាំងពីរដួងនេះ មានអាយុប្រហែលជា ៣ ខែ ។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Thunder និង Storm មានមុខមាត់កាត់ទៅរក លោក Nott Witsarut Rungsisingpipat ទាំងស្រុងតែម្តង ។ បើនិយាយពីពេលដាក់ជិតគ្នាវិញ ស្ទើរតែដូចបេះដាក់ទៅហើយ ។ 

ចង់ដឹងថា Thunder និង Storm  មានមុខមាត់ដូចលោកប៉ា ដល់កម្រិតណា សូមធ្វើការទស្សនារូបថតនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕





ដោយ ៖ គន្ធា


Tags: Chompoo araya Nott Witsarut Rungsisingpipat