CamNews

តារា 

មិននឹកស្មានថា ឈ្មោះកូនប្រុសភ្លោះទាំងពីររបស់នាង Chompoo អត្ថន័យសាហាវ ដល់ថ្នាក់នេះ

កំសាន្ត ៖ កំពូលតារាសម្តែងថៃ នាង Chompoo araya បានសម្រាលកូនភ្លោះទាំងពីរ កាលពីថ្ងៃទី​ ០៦ ខែកញ្ញា ហើយនៅថ្ងៃទី ០៩ ខែកញ្ញា កន្លងទៅនេះ ប្តីប្រពន្ធមួយគូនេះ ក៏បានដឹងដៃគ្នាទៅធ្វើសន្និសិទ្ធកាសែត នៅក្នុងមន្ទីរពេទ្យដែលនាងបានសម្រាលតែម្តង ។

នៅក្នុងកិច្ចសម្ភាស៍នោះ តារាស្រីវ័យ ៣៦ ឆ្នាំ បានលើកឡើងពីមូលហេតុដែលដាក់ឈ្មោះឲ្យកូនប្រុសទាំងពីរបស់ខ្លួនថា Thunder និង Storm ។ Thunder មានន័យថា ផ្គរលាន់ ដែលជាឈ្មោះមានឥទ្ធិពលមួយ ហើយដើម្បីឲ្យឈ្មោះសុីគ្នាជាមួយបងប្រុសក៏ដាក់ឈ្មោះថា Storm មានន័យថា ព្យុះ ។ 

អ្វីដែលធ្វើឲ្យអ្នកកាសែតកាន់តែភ្ញាក់ផ្អើលនោះគឺ តួស្រីក្នុងរឿង "មន្តស្នេហ៍កាមាទេព" និងស្វាមីគឺ លោក Nott Witsarut Rungsisingpipat បានបន្តទៀតថា មុនពេលវះកាត់ នាង Chompoo araya ហាក់មិនភ័យខ្លាចអ្វីនោះទេ ផ្ទុយទៅវិញបែរជាសប្បាយរីករាយ មុនពេលបានឃើញមុខកូនទៅទៀត រីឯស្វាមីរបស់នាងវិញ ញញឹមបិទមាត់មិនជិតទេ ក្រោយបានឃើញកូនភ្លោះទាំងពីរ ។ 

គួរបញ្ជាក់ឲ្យដឹងថា Thunder និង Storm ចាប់កំណើតមុននិងក្រោយគ្នា ត្រឹមតែមួយនាទីប៉ុណ្ណោះ ៕










สายฟ้า⚡️ & พายุ 🌪 #thunderNstorm @saifahandbhayu

A post shared by Nott Visrut (@nottvisrut) onSep 10, 2017 at 6:15am PDT

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Chompoo araya Nott Witsarut Rungsisingpipat