CamNews

តារា 

ធ្លាប់តែឃើញ កញ្ញា ទេព បូព្រឹក តុបតែងខ្លួនដូចជនបរទេស ដល់ពេលតុបតែងខ្លួនចេះវិញ ដូចទេព អប្សរចឹង !

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងដែលចូលចិត្តប្រើស្ទាយបរទេស គឺ កញ្ញា ទេព បូព្រឹក ដែលជាតារាចម្រៀងមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បី និងសម្បូរទៅដោយការគាំទ្រពីសំណាក់ក្រុមអ្នកគាំទ្រវ័យក្មេងជាច្រើន ។ 

ភាគច្រើនគេឃើញថា កញ្ញា ទេព បូព្រឹក ចូលចិត្តតុបតែងតែងខ្លួនបែប បរទេស ប៉ុន្តែគ្រាន់តែតារាស្រីរូបនេះគ្រងឈុតបែបនេះវិញ បែរជាមានមហាជនជាច្រើនកាន់តែសរសើរមិនដាច់ពីមាត់ អំពីរូបសម្រស់ដែលកាន់តែស្រ់សស្អាតនឹងប្លែកភ្នែករបស់នាង ទេព បូព្រឹក នោះឡើយ ជាពិសេសគឺអ្នកនិយមលេងអិនធឺណិតតែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក ត្រូវបានទស្សនិកជនឃើញថា នាងហាក់បីដូចជាលេចធ្លោជាងគេ ខាងក្បាច់រាំ និងការតុបតែងខ្លួនតែម្តង​ ។ តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតដែលមហាជនកំពុងតែកោតសរសើរមិនដាច់ពីមាត់ ចង់ដឹងថា តើស្រស់ស្អាតដូចពាក្យគេនិយាយដល់កំរិតណា សូមទៅទស្សនានៅខាងក្រោមទាំងអស់គ្នា​ ៕







ដោយ​ ៖ គន្ធា


ប្រភព ៖ IG


Tags: Tep boprek Pech solika Sokun kanha