ព័ត៌មានកំសាន្ត ៖ ដោយសារតែបាត់បង់កូនដែលពុំទាន់បានពន្លឺថ្ងៃ បានធ្វើឲ្យតារាសម្តែងស្រីមួយដួងនៅក្នុងប្រទេសថៃ មានការសោកស្តាយនិងខូចចិត្តយ៉ាងខ្លាំង ហើយលោក Nott Witsarut Rungsisingpipat ដែលស្វាមីមិនសប្បាយចិត្តដូចគ្នា ខណៈពេលដែលភរិយារបស់ខ្លួនកើតទុក្ខមិនសុខចិត្តបែបនេះ មានតែព្យាយាមស្វែងរកដំណោះស្រាយយ៉ាងម៉េច ដើម្បីឲ្យប្រពន្ធសប្បាយចិត្តជាថ្មីម្តងទៀត ។
ក្រោយមកស្វាមីសេដ្ឋីរបស់នាង Chompoo araya ក៏បានរកឃើញវិធីដែលធ្វើឲ្យភរិយាសប្បាយចិត្តឡើងវិញ ដោយលះបង់ពេលវេលាដ៏មានតម្លៃដើម្បីនាំតារាស្រីរូបនេះទៅលេងនៅឯក្រៅប្រទេស ដើម្បីជាកាដូឲ្យនាងសប្បាយចិត្ត ហើយខ្លួនគាត់ក៏មានចិត្តសប្បាយទៅតាមនឹងដែរ ខណៈពេលដែលភរិយាមានស្នាមញញឹម គួរឲ្យស្រលាញ់ដូចកាលពីមុន ។
ដោយយោងតាមការបកស្រាយពីគេហទំព័រ sanook បានឲ្យដឹងថា លោក Nott Witsarut Rungsisingpipat បាននាំភរិយានៅកំសាន្តនៅឯ Tian Tan Buddha ទីក្រុងហុងកុង និងទទួលទានអាហារសុទ្ធតែរបស់ប៉ូវកម្លាំង និងមានតម្លៃថ្លៃៗទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook