ព័ត៌មានកំសាន្ត ៖ តារាស្រីដែលមានរឿងអាស្រូវពីនេះពីនោះមិនចេះចប់ទាល់តែសោះ គឺនាង Pat napapa ក្រោយពីសម្រាលកូនហើយគឺត្រូវគ្រូពេទ្យតម្រូវឲ្យសម្រាកនៅមន្ទីរពេទ្យសិន ដើម្បីត្រួតពិនិត្យសុខភាពសិន ។
ជាងនេះទៅទៀតស្វាមីរបស់នាងគឺ លោក Akarakit worarojcharoendet ឃើញថាក្រោយពីប្រពន្ធសម្រាលកូនហើយ គឺលោកបាននៅក្បែរមើលថែទាំងម្តាយនិងកូនប្រុសរហូត ។ ពិតជាស្វាមីនិងឪពុកគំរូបសម្រាប់មហាជនគួរតែយកគំរូតាមយ៉ាងពិតប្រាកដមែន ។
ហើយកាលពីប៉ុន្មាននាទីមុននេះ ទើបតែចេញព័ត៌មានក្តៅៗថា នាង Pat ត្រូវអ្នកកាសែតតាមទៅដល់មន្ទីរពេទ្យដោយសារតែចង់ចូលរួមអបអរសាទរសមាជិកថ្មី និងចង់ឃើញដោយផ្ទាល់ភ្នែកផង ហើយក៏ឆ្លៀតឱកាសដ៏កម្រមួយនេះថតរូបជុំគ្នា ព្រមទាំងបង្ហោះនៅលើគណនី instagram ផ្ទាល់ទាំងប្តីប្រពន្ធថែមទៀតផង ៕
-ចុចអាន ៖ កូនប្រុសរបស់នាង Pat កាចខ្លាំង រហូតស្រែកយំស្ទើរបែកមន្ទីរពេទ្យ (វីដេអូ)
ដោយ ៖ គន្ធា
ប្រភព ៖ IG