CamNews

តារា 

ចង់ដឹងថា តូតា ចំណាយអស់ប៉ុន្មានពាន់ដុល្លា សម្រាប់ដំណើរកំសាន្តរបស់នាងនៅឌូប៉ៃ?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីល្បីឈ្មោះមួយដួងដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រ គឺស្រីស្អាត ម៉ាក សែនសូនីតា និងមានឈ្មោះសម្រាប់ហៅក្រៅថា តូតា ។ 

តារាសម្តែងស្រី ម៉ាក សែនសូនីតា បានបង្ហោះរូបថតជាច្រើនសន្លឹកដែលរូបនាងបានទៅលេងទីក្រុង ឌូប៉ៃ ដែលជាទីក្រុងដែលប្រើប្រាស់របស់ថ្លៃ សូម្បីតែការចំណាយ ឬ ជិះយន្តហោះទៅកាន់ទីនោះក៏ថ្លៃណាស់ដែរ ប៉ុន្តែតារាស្រីរូបនេះបានចំណាយពេលវេលាដែលទំនេរពីការងារដើម្បីធ្វើឲ្យដំណើរកំសាន្តទៅកាន់ប្រទេសដែលខ្លួនស្រម៉ៃចង់ទៅជាយូរណាស់មកហើយ ។ 

កញ្ញា ម៉ាក សែនសូនីតា បានបង្ហើបប្រាប់ថា ក្នុងដំណើរកំសាន្តរបស់នាងរយៈ ៤ ថ្ងៃនៅឯទីក្រុង ឌូប៉ៃ នោះគឺចំណាយដល់ទៅ ២០០០ ពាក់ដុល្លា ឯណោះ ។ តោះទៅទស្សនារូបថតជាច្រើនសន្លឹករបស់តារាស្រីរូបនេះនៅលើទឹកដីទីក្រុង ឌូប៉ៃទាំងអស់គ្នា ៕










ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Mak sensonita Kong chan sreymom Pich sophea Kong vongvaty