CamNews

តារា 

ធ្វើការកន្លែងខុសគ្នា ប៉ុន្តែតារាសម្តែងទាំងបីគូនេះ អាចស្រលាញ់គ្នាបានយូរឆ្នាំមែន

ថៃ ៖ នាមជាតារាសម្តែងដូចគ្នា ប៉ុន្តែតារាសម្តែងទាំងបីគូនេះជ្រក់ក្រោមទ្រនំផ្សេងពីគ្នា ប៉ុន្តែដោយសារតែស្នេហាបានធ្វើឲ្យតារាទាំងនេះបានស្រលាញ់គ្នាអស់រយៈពេលជាងច្រើនឆ្នាំ ។ តារាប្រុសស្រីខ្លះលង់ស្រលាញ់គ្នាព្រោះមានឱកាសបានជួបគ្នានៅតាមកម្មវិធី ឬជួបគ្នានៅកន្លែងណាមួយ ។ ចង់ដឹងថាទាំងបីគូគឺជាតារារូបណាខ្លះ សូមធ្វើការទស្សនានៅខាងក្រោមទាំងអស់គ្នា ។

១. លោក Ken Phupoom និងនាង Esther Supreeleela

ចំពោះគូស្នេហ៍មួយគូនេះបានជួបគ្នាជាលើកដំបូងនៅពេលថតគំរប់ទស្សនាវដ្តីឲ្យ Honeymoon Travel ហើយពួកគេចាប់ផ្តើមស្រលាញ់គ្នាក្រោយពីពេលនោះ ។ រាប់មកទល់ពេលនេះអ្នកទាំងពីរស្រលាញ់គ្នាបាន ៦ ឆ្នាំហើយ ព្រមទាំងសម្រេចចិត្តបើកហាងកាហ្វេដាក់ទុនរួមគ្នាថែមទៀតផង ។ 

២. លោក Weir Sukollawat និងនាង Bella Ranee

តារាសម្តែងប្រុសស្រីទាំងពីរដួងនេះបានជួបគ្នាលើកដំបូងពេលសម្តែងរឿង "Fatherland" ក្នុងឆ្នាំ ២០១២ ហើយអ្នកទាំងពីរបានចាប់ដៃគ្នាជាសង្សារអស់រយៈពេល ៦ ឆ្នាំហើយ ។ Weir Sukollawat ត្រូវបានគេដឹងថា ធ្វើការនៅប៉ុស្តិ៍លេខ ៧ ចំណែកឯ Bella Ranee ធ្វើការនៅប៉ុស្តិ៍លេខ ៣ ។ 

៣.លោក Pai Partith និងនាង Namtarn Pichukkana

Pai និង Namtarn ស្រលាញ់គ្នា ៦ ឆ្នាំ ក៏ពិតមែន ប៉ុន្តែភាពផ្អែមល្អែមរបស់អ្នកទាំងពីរមិនធ្លាប់ឃើញថយចុះនោះឡើយ ។ មិនត្រឹមតែប៉ុណ្ណោះ នាង Namtarn Pichukkana ក៏ធ្លាប់បញ្ជាក់ក្នុងកិច្ចសម្ភាស៍មួយថា លោក Pai Partith គឺជាអនាគតកូនកំលោះរបស់នាងយ៉ាងពិតប្រាកដណាស់ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ Thaiupdate


Tags: Bella ranee Weir sukollawat