CamNews

កីឡាអន្តរជាតិ 

Pep Guardiola ត្រូវតែចាកចេញពី Bayern Munich ជំនួសមកវិញដោយលោក Carlo Ancelotti នារដូវកាលក្រោយ

ព័ត៌មានកីឡា៖ លោក Pep Guardiola ត្រូវតែចាកចេញពីក្លឹប Bayern Munich នារដូវកាលថ្មីចូលមក​ដល់​​ ស្របពេលចូលជំនួសមកវិញដោយលោក Carlo Ancelotti អតីតគ្រូបង្វឹកនៅ Real  Madrid ខណៈ​ដែលកំពុងតែឈរជើងអត់មានការងារធ្វើនៅឡើយ ។ 

ថ្វីត្បិតតែសេចក្ដីសម្រេចត្រូវបានកំណត់ នឹងមិនទាន់ចេញជាផ្លូវការក៏ដោយមែន ប៉ុន្ដែសម្រាប់ លោក​ ​Pep Guardiola ដែលនឹងចាកចេញនារដូវកាលថ្មីចូលមកដល់នោះ ក៏មិនទាន់រកទ្រនំថ្មីឃើញនៅឡើយដែរ ដឹងត្រឹមតែកន្លងមកលោក មានទំនាក់ទំនងខ្លាំងនឹងក្លឹប Man City និង Man United ។ 

ចំណែកលោក Carlo Ancelotti ដែលត្រូវក្លឹប Real Madrid បណ្ដេញចេញកាលពីពាក់កណ្ដាលឆ្នាំ ២០១៥ នោះ រហូតមកទល់ពេលនេះ ក៏មិនទាន់មានការទាក់ទងទៅកាន់ក្លឹបណាមួយនៅឡើយ ទេ​ប៉ុន្ដែ​ រយៈពេលថ្មីនេះ លេចឮដំណឹងថា លោក ត្រូវបានក្លឹប Bayern Munich ជ្រើសរើសតាំង ដើម្បី​បន្ដតំណែង​​​​លោក​ Pep Guardiola ហើយសេចក្ដីសម្រេចនេះ ក៏នឹងប្រកាសជាផ្លូវកា នារដូវកាលថ្មីចូលមក​ដល់។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Carlo Ancelotti Pep Guardiola Bayern Munich