សៀមរាប ៖ អាជ្ញាធរអប្សរាកាលពីម្សិលមិញបានបញ្ជាក់ថា សំណង់អាគារមួយនៅពីខាងក្រោយប្រាសាទអង្គរវត្ត នៅក្នុងខេត្តសៀមរាបមិនមែនជាអាគារខ្ពស់ថ្មីទេ ដែលកំពុងតែសាងសង់នោះទេ តែជាអគារសម្រាប់ជួសជុលប្រាសាទប៉ុណ្ណោះ ។
អាជ្ញាធរអប្សរា ដែលជាស្ថាប័នរដ្ឋាភិបាល និងគ្រប់គ្រង Angkor Archaeological Park បានចេញមុខបកស្រាយភ្លាមៗក្រោយពីមានហ្វេសប៊ុុកមួយឈ្មោះថា “Khmer Leaking News” បានបង្ហោះរូបប្រាសាទអង្គរវត្ត ហើយរូបថតនោះក៏ត្រូវបានចែកចាយនៅលើបណ្តាញសង្គមយ៉ាងច្រើនកុះករ ក្នុងសប្តាហ៍នេះ ។
រូបថតដែលមានចំនួនអ្នកចែករំលែកច្រើននៅលើបណ្តាញសង្គមនោះគឺត្រូវបានគេនិយាយតៗគ្នាថា កំពុងតែមានអាគារមួយ ដែលកំពុងសាងសង់នៅចំកណ្ដាលប្រាសាទអង្គរវត្ត ប៉ុន្តែវាមិនមែនជាការពិតទេ ។
ដោយសារតែសំណង់អាគារមួយនេះ ត្រូវបានបាត់បង់សម្រស់របស់ប្រាសាទ ដូច្នេះវានឹងលែងមានការចាប់អារម្មណ៍តទៅទៀតហើយ ។ ប្រសិនបើវាលែងស្អាតទៀតតើនរណានឹងមកទស្សនាអង្គរ? នេះគឺជាសម្តីរបស់អ្នកបង្ហោះនៅលើបណ្តាញសង្គមឈ្មោះ “Khmer Leaking News” ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានថ្លែងថា មនុស្សជាច្រើនបាននាំគ្នាចែករំលែក ព្រមទាំងធ្វើការរិះគន់ ដោយសារការអនុញ្ញាតឲ្យសាងសង់អគារខ្ពស់មួយនៅខាងក្រោយប្រាសាទដ៏ល្បីនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes