CamNews

តារា 

ពើប ព័ត៌មាន រស៊ើប Angelina Jolie គ្រោង ស្មុំកូន ពីទឹកដី សៀមរាបអង្គរ យកទៅចិញ្ចឹមម្នាក់ទៀតហើយ

ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ គូសបញ្ជាក់ឲ្យដឹងថា គ្រួសារនាង Angelina Jolie ដែលមាន Brad Pitt ជាមេគ្រួសារនោះ មានកូន ៦ នាក់ក្នុងបន្ទុករួចមកហើយ ក្នុងនោះ ៣ នាក់ គឺជាកូនចិញ្ចឹម ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ចុងក្រោយបំផុត សម្រាប់គ្រួសារនាង Jolie នោះគឺថាទំនងជាចង់បាន ក្រុមគ្រួសារធំជាងនេះ មានសមាជិកច្រើនជាងនេះក៏ថាបាន ។


បើយោងតាមសេចក្តីរាយការណ៍ គូសបញ្ជាក់អោយដឹងថា គ្រួសារនាង Angelina Jolie គ្រោងនឹងស្មុំ កូនមកចិញ្ចឹមម្នាក់ទៀត ដែលអាចនឹងជាសមាជិក ទី ៧   នៅ  ក្នុង ក្រុម​ គ្រួសារ និងជាបេក្ខភាពកូន ចិញ្ចឹមទី ៤ នៅក្នុងគ្រួសារ នាង Jolie ។ នាង Angelina ក៏ដូចជា លោក Brad Pitt ទាំងពីរនាក់អោយ ដឹងថាបានស្មុំទារកតូចមកពីប្រទេសកម្ពុជា នៃតំបន់អនាធិបតេយ្យ  សៀមរាប អង្គរ យកមកចិញ្ចឹម ពោលបានស្មុំទារកតូច ពីតំបន់សៀមរាបអង្គរ ដែលបច្ចុប្បន្នភាព ជា  ទីកន្លែងដែលកំពុងតែមានថត ខ្សែភាពយន្តថ្មី របស់ Angelina Jolie រឿង First They Killed My Father ។


គូស្នេហ៍នាង Jolie និង Brad Pitt ដែលមានកូន ៦នាក់នៅក្នុងបន្ទុកនោះអោយដឹងថា  ពួកគេក៏បាន ធ្វើការឧបត្ថម្ភទៅដល់ក្រុមគ្រួសារទារកតូចនោះដូចគ្នាដែរ ។ ប្រភពអោយដឹងថា នាង Jolie បានជួប ក្រុមគ្រួសារទារកតូច Allouy Shoun ក្រោយពីកូនស្រីរបស់ខ្លួន Zahara វ័យ ១១ ឆ្នាំ  និង Shiloh វ័យ ៩ ឆ្នាំ មានទំនាក់ទំនងល្អជិតស្និទ្ធនឹងក្រុមគ្រួសារមួយនេះ ខណៈពេលដែល  ពួកគេ មានវត្តមាននៅ ក្នុងប្រទេសកម្ពុជា ។

យោងតាមរបាយការណ៍ ពី Radar Online ឲ្យដឹងថា ទារកតូច Allouy  វ័យ ទើប តែ ១៦ខែនោះ គឺជា សមាជិកគ្រួសារតូចជាងគេបំផុត ក្នុងចំណោម សមាជិកគ្រួសារ  ទាំង ១៣  នាក់ រស់នៅក្នុងខ្ទមតូច មួយនៃតំបន់អនាធិបតេយ្យ ក្នុងខេត្តសៀមរាប ក្នុងនោះ   បងស្រីច្បងក្នុងគ្រួសារ  វ័យ ១៦ ឆ្នាំ មាន ឈ្មោះថា Leida Shoun ត្រូវប្រភពបញ្ជាក់ឲ្យដឹងថា បង្ហាញ   វត្តមាន ដើរសំដៅ ចូរកៀក នឹងកូនស្រី នាង Angelina Jolie នៅពេលដែលកូននាង Jolie កំពុងតែញ៉ាំ   ការ៉េម  ដែលមាននៅក្នុងដៃ ជាមួយ នឹង លោកឪពុក Brad Pitt ។ ប្រភពអោយដឹងថា សន្យាថា​ នឹងផ្តល់ប្រាក់ឧបត្ថម្ភ ច្រើនជាង ១ លាន ដុល្លារ ក្នុងន័យជួយដល់ក្រុមគ្រួសារក្រីក្រមួយនេះ ក៏ដូចជា ស្មុំទារកតូច យកទៅចិញ្ចឹម។

កូននាង  Angelina Jolie  ក្នុង  នោះ Zahara និង Shiloh  ហាក់បី ដូចជា មានចិត្តសប្បុរសមិនចាញ់ ម្តាយ របស់ពួកគេនោះទេ ជាក់ស្តែង ពួកគេបានទិញខោអាវថ្មីៗ  ​និង   កង់ថ្មី ២ គ្រឿង ជូនដល់ក្រុម គ្រួសារក្រីក្រមួយនេះ ។ កូនស្រីច្បងនៅក្នុងសង្គមគ្រួសារដ៏ធំ ប៉ុន្តែក្រីក្រ  ពីតំបន់ អនាធិបតេយ្យ នៃ ខេត្ត សៀមរាប នាង Leida អោយដឹងថា គ្រួសារ របស់  ពួក យើង មានកង់តែមួយគ្រឿងតែប៉ុណ្ណោះ ហើយ វាចាស់ណាហើយ ដូច្នេះ កង់ថ្មីទាំង ២ គ្រឿងនេះ ពិតជាកាដូ  ដ៏អស្ចារ្យបំផុត សម្រាប់គ្រួសារ ពួកយើង ។ Shiloh និង Zahara ពិតជាចិត្តល្អណាស់ ពួកគេគឺជាមនុស្សល្អ   ។  ពួកយើងបានស្គាល់ គ្នា ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ប៉ុន្តែសិទ្ធស្នាល ហើយពួកគេបានឧបត្ថម្ភដល់ពួកយើងថែមទៀតផង

គួររំឮកថា នាង Jolie ធ្លាប់បានស្មុំកូនពីកម្ពុជា មកចិញ្ចឹមរួចម្តងហើយ នោះគឺ  Maddox វ័យ ១៤ ឆ្នាំ ។ បច្ចុប្បន្នភាព សារព័ត៌មាន អនឡាញ ដឹមីរ័រ កំពុងតែព្យាយាមទាក់ទង នាង  Angelina ក្នុងគោល បំណងស្វែងរកអំណះអំណាងពីការស្មុំកូនយកមកចិញ្ចឹមលើកនេះ គឺជាការពិត ឬក៏យ៉ាងណា ៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដឹមីរ័រ


Tags: Int news Star news Breking news Hollywood Angelina Jolie Khmer Rouge