ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធស្បែកខ្មៅ Liverpool កំពុងតែស្ថិតក្នុងការតាមដានស៊ើបអង្កេតរបស់ក្រុមប៉ូលីស ខណៈពេលមានការចោទប្រកាន់ថា កីឡាកររួបនេះ បានគម្រាមកំហែងស្ដ្រីទន់ខ្សោយម្នាក់ដែលបានកំពុងតែថតឡានដ៏ស្រស់ស្អាតរបស់គាត់។
ភ្នាក់ងារមន្ដ្រីប៉ូលីសនៅ Greater Mancheste បានត្រូវទទួលការអញ្ជើញពីប្រជាពលរដ្ឋមួយរូបដើម្បីចុះទៅកាន់កន្លែងកើតហេតុ ស្ថិតក្នុងតំបន់ Wythenshawe នៃរាធានី Manchester។
យោងតាមប្រភពឯកសារព័ត៌មានបានឲ្យដឹងថា ស្ដ្រីម្នាក់បានធ្វើការចោទប្រកាន់លើ កីឡាករបាល់ទាត់ឈ្មោះថា Mario Balotelli វ័យ ២៤ ឆ្នាំមានបំណងមិនល្អចំពោះកូនស្រីគាត់ខណៈដែលនាងបានកំពុងតែថតរូបឡានរបស់គាត់ដែលចតនៅលើផ្លូវថ្នើជើង។ ក្រុមមន្ដ្រីប៉ូលីសនិងធ្វើកិច្ចសម្ភាសន៍ផ្ទាល់ចំពោះកីឡាករម្នាក់នេះ អំពីសំណុំរឿងចោទប្រកាន់។
មន្ដ្រីប៉ូលីមួយរួបបានបង្ហាញទៀតថា ពួកយើងបានទទួល របាយការណ៍មួយចំនួន ទាក់ទងនឹង ឥរិយាបទគំរាមកំហែង របស់ Mario Balotelli ហើយយោងតាមការទទួលបាននេះ ពួកយើងកំពុងតែ ធ្វើការស៊ើបអង្កេតជាបន្ដបន្ទាប់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី & Mirror