ថ្មីៗនេះ នៅឯចំណតរថភ្លើងក្រោមដី នៅ ស្រុក goalie ខេត្ត Shenzhen ប្រទេសចិន គេ
ឃើញមាននារីម្នាក់ អាយុប្រហែលជាង ២០ឆ្នាំ បានដោះខោអាវ និងរាំរែកនៅតាមដងផ្លូវក្នុង
ក្រុង ធ្វើអោយមានការភ្ញាក់ផ្អើលពីអ្នកដំណើរ។
បន្ទាប់ពីបានដោះខោអាវ នៅសល់តែប៊ីគីនីពណ៌ខ្មៅ នារីម្នាក់នេះ ចាប់ផ្ដើមប្រើប្រដាប់បំពង
សម្លេង និងស្រែកខ្លាំងៗថា ៖ “ខ្ញុំចង់បានដើមទ្រូងធំ ចង់អោយស្បែកសជាងនេះ និងចង់
កែសម្ផស្សរបស់ខ្លួន តើមានអ្នកណាអាចជួយខ្ញុំបាន ក្នុងការវះកាត់ កែសម្ផស្ស?”។
អ្នកដែលមានឃើញហេតុការណ៍ បាននិយាយថា នារីម្នាក់នេះ កំពុងសុំទាន ដើម្បីយកប្រាក់
ទៅកែសម្ផស្សរបស់ខ្លួន។ ប៉ុន្ដែសកម្មភាពនេះ របស់នាង បានធ្វើអោយមនុស្សជាច្រើនត្រូវ
គ្រវីក្បាល។
ស្ដ្រីវ័យចំណាស់ម្នាក់ថ្លែងថា ៖ “សកម្មភាពរបស់នាង ពិតជាអាក្រក់មើលខ្លាំងណាស់។ ខ្ញុំ
មិនចង់អោយកូនខ្ញុំឃើញទិដ្ឋភាពនេះនោះទេ”៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14