CamNews

តារា 

កូនស្រីទាំងឆ្លាត ទាំងគួរឲ្យស្រលាញ់របស់តារាល្បី Jay Chou គ្រាន់តែបង្ហោះវីដេអូប៉ុន្មានម៉ោងសោះ

ព័ត៌មានកំសាន្ត ៖ តារាប្រុសជនជាតិតៃវ៉ាន់លោក Jay Chou បានបង្ហោះវីដេអូដែលនៅក្នុងនោះផ្តោតសំខាន់ជាងគេគឺកូនស្រីរបស់លោកដែលមានវ័យ ១០ខែ ។ 

នៅក្នុងវីដេអូនោះបានរៀបរាប់អំពីក្តីស្រលាញ់របស់ខ្លួនដែលជាឪពុក ទៅកាន់កូនស្រីដែលមានឈ្មោះថា Hathaway Chou ដែលនៅក្នុងវីដេអូនោះមានរយៈពេលប្រហែលជា ៣ នាទីកន្លះ ហើយនៅក្នុងវីដេអូនោះ មានបទច្រៀងដែលមានចំណងជើងថា  'Lover from the Past' ដែលនៅក្នុងនោះបានសរសេរអំពីកូនស្រីរបស់លោក Jay Chou ។ ហើយនៅក្នុងវីដេអូនោះបានរៀបរាប់អំពីអារម្មណ៍ និងក្តីស្រលាញ់របស់ឪពុកដែលស្រលាញ់និងបារម្ភពីកូន ។ 



លោក Jay Chou​ ថែមទាំងបានបង្ហាញអារម្មណ៍ថា គាត់មានមោទនភាពចំពោះកូនស្រីរបស់គាត់ និងបង្ហាញអត្ថន័យនៅក្នុងបទចម្រៀងថា គាត់នឹងមើលថែនាងឲ្យបានល្អ ទោះបីជានូវថ្ងៃអនាគតទៅ នាងត្រូវរៀបការក៍ដោយ ។ 

លោក Jay Chou​ ក៍បានដាក់ឈ្មោះកូនស្រីរបស់លោក ដែលនាងមានឈ្មោះថា Hathaway នៅពីក្រោម​​​អក្សរនៅក្នុងបទចម្រៀងនោះ ។ 

គួរបញ្ជាក់ឲ្យដឹងថា ប្រពន្ធរបស់លោក Jay Chou គឺអ្នកស្រី Hannah Quinlivan ក៍ធ្លាប់បានបង្ហោះវីដេអូខ្លីមួយ ដែលបានបង្ហាញអំពីកូនស្រីរបស់ពួកគេគឺ Hathaway នៅលើគេហទំព័រ Weibo កាលពីខែវិឆ្កិកា កាលពីឆ្នាំមុន ហើយស្រ្តីជាម្តាយក៍បាននិយាយថា កូនស្រីរបស់នាងទើបតែបាន ៣ ខែតែប៉ុណ្តោះ ។ 

បើយើងត្រលប់មកវីដេអូរបស់លោក Chou ដែលទើបតែបានបង្ហោះកាលពីពេលថ្មីៗនេះវិញ គឺវីដេអូនោះត្រូវបានបង្ហោះនូវពាក់កណ្តាលយប់នូវថ្ងៃទី ៣០ ខែឧសភា ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺមាន អ្នកទស្សនាវីដេអូនោះនៅលើគណនី Facebook ចំនួន ២ លាននាក់ក្រោយពីបានបង្ហោះ អស់រយៈពេល ១៤ ម៉ោង ៕ 






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Jay Chou Hathaway Chou Hannah Quinlivan