CamNews

ព័ត៌មានអន្តរជាតិ 

ISIS បញ្ចេញវីដេអូប្រហារជីវិត “អ្នកទោស” ដោយកាំភ្លើងយន្ត មុនពេលកាត់ក្បាល

អង្គការរដ្ឋអ៊ីស្លាម ISIS បានបញ្ចេញវីដេអូមួយបង្ហាញអំពីសកម្មភាពប្រហារជីវិតដ៏ឃោឃៅចំពោះ
បុរសម្នាក់ ដោយប្រើកាំភ្លើងយន្ដ មុនពេលកាត់ក្បាលជនរងគ្រោះនេះ។

ISIS បានបញ្ចេញវីដេអូប្រហារជីវិតបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាជាអ្នកយកការណ៍ឱ្យ
សត្រូវ នេះបើតាមទំព័រ Mirror។ ជនរងគ្រោះ ត្រូវបានគេចងជាប់នឹងបង្គោលឈើ ហើយបន្ទាប់មក 
“ពេជ្ឈឃាដ” ISIS ប្រើកាំភ្លើងយន្តបាញ់ប្រហារបុរសនេះ នៅមុនពេលកាត់ក្បាល។

នៅក្នុងវីដេអូនេះ ជនរងគ្រោះបានឆ្លើយតប់នឹងកិច្ចសម្ភាស និងទទួលស្គាល់ថា ខ្លួនពិតជា "radifi"។
"Radifi" គឺជាពាក្យមួយរបស់សាសនាអ៊ីស្លាម សំដៅលើអ្នកដែលបដិសេធមិនទទួលស្គាល់សិទ្ធិគ្រប់
គ្រងស្របច្បាប់របស់សាសនាអ៊ីស្លាម។

វីដេអូប្រហារជីវិតថ្មីរបស់ ISIS នេះ ត្រូវបានគេជឿថា បានថតនៅក្នុងតំបន់ Aleppo ប្រទេសស៊ីរី
ប៉ុន្តែ គេនៅមិនទាន់ដឹងអំពីពេលវាច្បាស់លាស់នៅឡើយ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Mirror


Tags: ISIS ប្រហារជីវិត រដ្ឋអ៊ីស្លាម