CamNews

ព័ត៌មានអន្តរជាតិ 

ការធ្វេសប្រហេសរបស់ កន្លែងសោណាមួយ បានសម្លាប់មនុស្សចំនួន ២៩ នាក់ យ៉ាងស្រស់ៗតែម្តង!!

កូរ៉េ ៖ នៅក្នុងមជ្ឈមណ្ឌលមួយ ក្នុងទីក្រុង Jecheon ប្រទេសកូរ៉េ ត្រូវបានសម្លាប់មនុស្សដល់ទៅ​ ២៩ នាក់ និងរងរបួសចំនួន ២០ នៅកន្លែងសោណា ក្រោយម្ចាស់ហាងមិនអើពើអំពីសុវត្ថិភាពរបស់អតិថិជន ។ អាគារមួយនោះត្រូវបានគេដឹងថា មានហាងលក់ឥវ៉ាន់ផ្សេងៗហើយនៅជាន់ទី​ ២ គឺជាបន្ទប់សម្រាប់សោណា ។ 

យោងតាមប្រភពព័ត៌មានពីប្រទេសកូរ៉េបានឲ្យដឹងថា ទ្វារស្វ័យប្រវត្តិរបស់បន្ទប់សោណានោះត្រូវបានជាប់គាំង ហើយគ្មានបុគ្គលិកនៅខាងក្រៅចាំជួយនិងយកចិត្តទុកដាក់អំពីសុវត្ថិភាពរបស់អតិថិជនឡើយ ។ ចំណែកឯច្រកចេញតាមផ្លូវកាត់នៃជាន់ទី ២ នោះវិញ គឺបាំងជិតឈឺងដោយទំនិញផ្សេងៗ ឬអាចនិយាយបានថា ជាឃ្លាំងផ្ទុកទំនិញតែម្តង​ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo 


Tags: Seoul South Korea