(ក្រុងឡុងដ៍)៖ ពិតជាមិននឹកស្មានដល់មែន ក្នុងជំនួបក្រុមខ្លាំងម្ចាស់ផ្ទះតោខៀវ Chelsea បានបំបាក់ក្រុមខ្លាំងបិសាចក្រហម Manchester United រហូតដល់ទៅ ៤-០ បញ្ចប់សប្តាហ៍ទី៩ នៃ Premier League យប់នេះក្នុងពហុកីឡដ្ឋាន Stamford Bridge។
តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា ការជួបគ្នាក្នុងជើងទី១ សម្រាប់ការទទួលស្វាគមន៍លោក Jose Mourinho ដែលជាអតីតគ្រូបង្វឹកដឹកនាំ Chelsea ២ដង មុនពេលត្រូវបានបញ្ចេញចេញកាលពីចុងឆ្នាំ២០១៥ ដោយបានទៅដឹក នាំក្លឹប Manchester United វិញនោះ។
Pedro និងខ្សែការពារ Gary Cahill ជាអ្នកស៊ុតគ្រាប់នាំមុខឲ្យ Chelsea ក្នុងវគ្គទី១ នៅនាទីទី១ និងនាទីទី២១ មុនពេលដែលមិត្តរួមក្រុម Eden Hazard និង N’Golo Kante រកបានម្នាក់១គ្រាប់នៅនាទីទី៦២ និងនាទីទី៧០ ខណៈ ដែលបិទជាប់មិនឲ្យ Zlatan និង Paul Pogba ទាត់ចូលសូម្បី១គ្រាប់ឡើយ ដើម្បីជួយឲ្យ Chelsea ឡើងទៅឈរនៅ លេខ៤បណ្តោះអាសន្នវិញ Man Utd បន្តឈរនៅលេខរៀងទី៧ និង Man City ឈរនៅកំពូលតារាងដដែល ពេលស្មើ ១-១ ទល់នឹង Southampton យប់មិញនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង