CamNews

តារា 

ការពិតចឹងតើបានជា នាង Davika រៀនមិនទាន់ចប់ថ្នាក់បរិញ្ញប័ត្រ ដូចតារាល្បីផ្សេងៗ...!

ថៃ ៖ មានមនុស្សជាច្រើនចង់ដឹងចង់លឺថា ហេតុអ្វីបានជានាង Mai Davika មិនបានរៀនចប់ថ្នាក់បរិញ្ញប័ត្រ ទោះបីជារូបនាងបានសិក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ 

ក្នុងនោះផងដែរ តារាសម្តែងស្រីរូបនេះបានបកស្រាយថា មូលហេតុដែលនាងរៀនមិនទាន់ចប់ ព្រោះតែការងារខាងផ្នែកសិល្បៈមមាញឹកយ៉ាងខ្លាំង ហើយតែងតែប៉ះពាល់ដល់ការសិក្សា ដូច្នេះហើយទើបបណ្តាលអោយរូបនាង ត្រូវបានពន្យារពេលក្នុងសិក្សាបែបនេះ ។ 

តារាស្រីវ័យ ២៥ ឆ្នាំរូបនេះបានបន្ថែមទៀតថា នាងនឹងបញ្ចប់ការសិក្សារបស់នាងនៅឆ្នាំក្រោយយ៉ាងពិតប្រាកដណាស់ ។ ហើយអ្វីដែលធ្វើឲ្យ តួស្រីក្នុងរឿង "Chai Mai Jing Ying Tae" រូបសប្បាយចិត្តនោះគឺ នាងទទួលបានការគាំទ្រច្រើននៅក្នុងរឿងនេះ ។ 

ចំនែកឯរឿងគណនី Twitter ដែលត្រូវបានគេលួចទៅ (hackers) តារាស្រីរូបនេះបានបញ្ជាក់ថា មានបានផ្លាស់ប្តូរលេខសម្ងាត់ដើម្បីអោយមានសុវត្ថិភាពជាងមុនហើយ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Davika