CamNews

កីឡាអន្តរជាតិ 

Sergio Aguero រើរបួសជើងឡើងវិញហើយ ក្នុងព្រឹត្ដិការណ៍ប្រកួតជម្រើសជាតិ World Cup 2018

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធខ្លាំងរបស់ក្លឹប Man City ដែលត្រូវទៅលេងក្នុងក្រុមជម្រើសជាតិ អាហ្ស៊ង់ទីន ពេលនេះត្រូវបាន រងបួសជើងយ៉ាងធ្ងន់ធ្ងរ ក្នុងព្រឹត្ដិការណ៍ប្រកួត World Cup ប៉ះជាមួយ ក្រុម Ecuador។​

កីឡាករ Sergio Aguero ទទួលរងរបួសជើង យ៉ាងធ្ងន់ធ្ងរ​ ខណៈដែលក្រុមគ្រូពេទ្យប្រចាំការ សែងចេញពីទីលានប្រកួត ។ ក្នុងព្រឹត្ដិការណ៍នោះផងដែរ​ ក្រុមជម្រើសជាតិ អាហ្ស៊ង់ទី ត្រូវក្រុមភ្ញៀវ Ecuador យកឈ្នះ​ក្នុងលទ្ធផលពិន្ទុ ២-០ ។ 

យោងតាមការអះអាងរបស់ ក្លឹប Man City លើគេហទំព័ររបស់ខ្លួន បានថ្លែងថា Sergio Aguero បានរើជម្ងឺចាស់គឺនៅនាទីទី ២០ ក្នុងកំលុងពេលរត់ដេញបាល់ចូលទៅខាងទឹកដីខាងក្រោម ។ 

Sergio Aguero កាលពីប៉ុន្មានថ្ងៃមុននេះ ទើបតែបានស្វែងរកពិន្ទុឲ្យក្លឹប Man City ដល់ទៅ ៥គ្រាប់ក្នុងមួយការប្រកួត ដែលធ្វើឲ្យកីឡាករ ពិតជាទទួលការគាំទ្រកាន់តែខ្លាំង​ ហើយរបួសពេលនេះ គឺកីឡាករ​នឹង ត្រូវធ្វើការពិនិត្យ ឡើងវិញ ដើម្បីធានាឲ្យបានច្បាស់ ពីរយៈពេលនៃការព្យាបាល។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ skysports


Tags: Sport News Sergio Aguero