CamNews

កីឡាអន្តរជាតិ 

Roma បំបាក់ Fiorentina ៤-១ បន្ត​កំណត់​ត្រា​ឈ្នះ​៧ប្រកួត​ជាប់ៗ​គ្នា (Video Inside)

(ក្រុងរ៉ូម)៖ ក្រុមរមាសព្រៃ AS Roma បានបន្ថែម៣ពិន្ទុក្នុងទីដីរបស់ខ្លួនយប់មិញ តាមរយៈលត់ក្រុមភ្ញៀវ Fiorentina ៤-១ ក្នុងសប្តាហ៍ទី២៨ នៃព្រឹត្តិការណ៍ ពានរង្វាន់ Serie A របស់ប្រទេសអ៊ីតាលី ។

៣ពិន្ទុបន្ថែមនោះដែរ បានធ្វើឲ្យក្រុមឡើងមកដល់ Champions League វគ្គ១៦ក្រុមបន្តឈរនៅលេខរៀងទី៣ក្នុង តារាងយ៉ាងរឹងមាំដដែល ជាមួយនឹងការស៊ុត បញ្ចូលទីបាន២ពីសំណាក់អតីតកីឡាកររបស់ក្លឹប Chelsea, Mohammed Salah នៅនាទីទី២៦ និងនាទិទី៥៨ ក្រោយពេលដែលមិត្តរួមក្រុម Stephan El Shaarawy ធ្វើបាន គ្រាប់បើកឆាកនៅនាទីទី២២មកនោះ ។

តែយ៉ាងណាក៏ដោយក្រុមដែលទើបរកបាន៥៦ពិន្ទុ កំពុងចាញ់ក្រុមកំពូលតារាង Juventus រហូតដល់ទៅ៥ពិន្ទុនោះ បានរបូត១គ្រាប់វិញដែរនៅជិត បញ្ចប់វគ្គទី១ នៅនាទីទី៤៥ ពីការស៊ុតបាល់ប៉េណាល់ទីដោយកីឡាករ Josip Ilicic មុនពេលគ្រាប់ទី៤របស់ Roma កើតឡើងនៅនាទីទី៥៨នោះ ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Roma Fiorentina