CamNews

តារា 

គ្រាន់តែរឿងបន្តិចបន្តួចសោះ! ធ្វើឲ្យ Tono និងអតីតភរិយា ឈឺចាប់ស្ទើរស្លាប់ស្ទើររស់ ប៉ុន្តែនៅតែលែងលះ

តារាថៃ ៖ ដោយយោងតាមពាក្យសម្តីផ្ទាល់របស់នាង Tangmo Pattaratida និងអតីតស្វាមី លោក Tono នៅក្នុងកិច្ចសម្ភាស៍ "Club Friday Show" កាលពីពេលប៉ុន្មានខែមុននេះ ។ នៅក្នុងកម្មវិធីនោះអ្នកទាំង ២ ត្រូវបានហ្វូងមនុស្សជាច្រើនចោតជាសំណួរថា ហេតុអ្វីបានជាអ្នកទាំង ២ សម្រេចចិត្តលែងលះ ប្រសិនបើស្រលាញ់គ្នាខ្លាំងបែបនេះ? 

នាង Tangmo ជាភរិយាបាននិយាយថា នាងនិងអតីតស្វាមីសម្រេចចិត្តលែងលះទាំងនៅស្រលាញ់គ្នាខ្លាំង ហើយទាំងម្នាក់ៗឈឺចាប់ស្ទើរស្លាប់ស្ទើររស់រៀងៗខ្លួន ប៉ុន្តែនៅតែសម្រេចចិត្តលែងលះ ដោយសារតែការយល់ច្រឡំ ។ 

កាលនោះ ខ្ញុំចាប់ផ្តើមឃើញពីគុណវិបត្តិរបស់ Tono ម្តងបន្តិចៗ ហើយថ្ងៃមួយគាត់ក៏ចង់មកឆែកទូរសព្ទ័របស់ខ្ញុំ ប៉ុន្តែខ្ញុំមិនព្រម ព្រោះចង់ឈ្នះចិត្ត ។ ហើយ Tono បាននិយាយថា គាត់ចង់បានអ្វីម្យ៉ាងពីខ្ញុំ នោះគឺការដែលមិនកុហកគាត់ ហើយគាត់ទាមទារឲ្យខ្ញុំយល់ព្រមឲ្យគាត់ឆែកអ្វីៗគ្រប់យ៉ាងនៅក្នុងទូរស័ព្ទរបស់ខ្ញុំ ហើយប្រសិនបើមិនបាន Tono នឹងចាកចេញពីផ្ទះភ្លាម តែខ្ញុំ​បាន​និយាយ​ថា​ទេ ។

ក្រោយមកខ្ញុំក៏សម្រេចចិត្តទៅនិយាយជាមួយអ្នកដែលស្និទ្ធស្នាលជាមួយគាត់ជាទីបំផុតនិងសាកសួររឿងមួយចំនួនពីគាត់ ប៉ុន្តែខ្ញុំគិតសារឡើងវិញ ហេតុអីបានជាខ្ញុំមិននិយាយជាមួយនិងគាត់ផ្ទាល់ ចាំបាច់អីទៅសួរអ្នកផ្សេងដែលមិនមែនជាគាត់? ប្រសិនបើខ្ញុំជាគាត់ខ្ញុំនឹងមិនអាចទទួលបានដូចគ្នា ។ 

ហើយចំពេលខួបកំណើតរបស់គាត់ខ្ញុំគិតថា ខ្ញុំនឹងផ្តល់កាដូដែលគាត់ចង់បាន ។ ខ្ញុំបាននិយាយកុហកគាត់ថា ខ្ញុំមិនបាននិយាយជាមួយអ្នកដែលជិតស្និទ្ធជាមួយគាត់ទេ ប៉ុន្តែផ្ទុយទៅវិញខ្ញុំបែរជាកុហកគាត់ ។ ខ្ញុំគិតថាគាត់អាចអត់ទោសឲ្យខ្ញុំប្រសិនបើពេលនៅ ខ្ញុំបានប្រាប់គាត់នូវអ្វីដែលគាត់ចង់ឮ ប៉ុន្តែខ្ញុំមិនបានធ្វើវានោះទេ ។ 

បន្ទាប់ពីមានរឿងនោះកើតឡើង គាត់មិនដែលទាក់ទងមកខ្ញុំសោះ ប៉ុន្តែខ្ញុំនៅតែព្យាយាមទាក់ទងទៅគាត់ ហើយសួរទៅកាន់គាត់ថា គាត់មិនចងចាំរឿងពីមុនៗដែលពួកយើងធ្លាប់ធ្វើជាមួយគ្នាទេ? Tono បាននិយាយថា តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលមនុស្សដែលអ្នកស្រលាញ់អស់ពីបេះដូងកុហកអ្នក? គេគឺជាអ្វីៗគ្រប់យ៉ាងរបស់ខ្ញុំ ប៉ុន្តែនិយាយចំពោះគេ ខ្ញុំគ្រាន់តែជារបស់ដែលគេចង់កុហក ដឹងទេខ្ញុំព្យាយាមធ្វើអត្តឃាតខ្លួនឯងដោយសារតែអ្នកណា? 

ដោយសារតែរឿងយល់ច្រឡំបន្តិចបន្តួចនេះហើយបានធ្វើឲ្យជិវិតអាពាហ៍ពិពាហ៍របស់ពួកយើងទាំង ២ ឈានដល់ដំណាក់កាលលែងលះ ដូច្នេះសូមផ្តាំទៅអ្នកដែលមានជិវិតគូទាំងអស់ ចូររស់នៅជាមួយគ្នាដោយភាពស្មោះត្រង់ ហើយប្រសិនបើមានរឿងអីបន្តិចបន្តួចត្រូវនិយាយគ្នាឲ្យដឹងសខ្មៅទៅ ហើយកុំព្យាយាមយកអ្នកទី ៣ មកពាក់ព័ន្ធ ព្រោះយើងមិនដឹងថាគេមានបំណងល្អជាមួយយើង ឬ អត់ទេ ដូច្នេះជិវិតគូនឹងមានតែសុភមង្គលតរៀងទៅ ៕

-ចុចអាន ៖ ហេតុតែមានប្អូនស្អាតដូចតុក្កតា! តារាល្បីលោក Tono ត្រូវគេយល់ច្រឡំថា សង្សារនឹងគ្នា

-ចុចអាន ៖ លោក Tono កំពុងជាប់សង្ស័យជាមួយនិង នារីសក់ខ្លីម្នាក់ពីបទ...







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ celebrityfever


Tags: Tangmo Pattaratida Tono pakin