CamNews

តារា 

អីយ៉ា! សង្សារនាង Bella បង្ហើបរឿងរៀបការមែនទែនហើយ ប៉ុន្តែគួរឲ្យសោកស្តាយរឿងសំខាន់មួយ!

ព័ត៌មានកំសាន្ត ៖ ក្រោយពីចាប់ផ្តើមបង្ហាញភាពផ្អែមល្អែមជាមួយនឹងគ្នាជាសាធារណៈ តារាល្បីមួយគូនេះធ្លាប់បានបង្ហើបថា នឹងគិតគូរឿងរៀបការក្រោយពីស្វែងយល់ចិត្តគ្នា ហើយពេលវេលាដ៏សាកសមនេះក៏បានមកដល់ហើយ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar បានឲ្យដឹងថា តារាសម្តែងរូបសង្ហា លោក weir sukollawat ដែលជាមិត្តប្រុសបណ្តូលចិត្តរបស់នាង Bella ranee បានបង្ហើបប្រាប់ថា រូបលោកនិងមិត្តស្រីបានស្វែងយល់ចិត្តគ្នាច្រើនណាមកហើយ រីឯរឿងរៀបការក៏ល្មមនឹងដល់ពេលហើយដែរ ព្រោះអាយុច្រើនរៀងៗខ្លួនដែរ សមល្មមនឹងអាចបង្កើតគ្រួសារមួយបានហើយ ។ ប៉ុន្តែអ្វីដែលគួរឲ្យជារឿងសោកស្តាយបំផុតនោះគឺ ក្រុមអ្នកគាំទ្ររបស់នាង Bella ranee និងលោក James Jirayu ដែលបានចាប់គូឲ្យអ្នកទាំងពីរ ស្រលាញ់គ្នាបែរជាមិនបានដូចបំណងព្រោះតារាស្រីរូបនេះមានម្ចាស់ចិត្តរួចទៅហើយ ។ 

លោក weir sukollawat បានបន្ថែមទៀតថា លោកស្រលាញ់នាង Bella ខ្លាំងណាស់ ហើយក៏គិតគូរឿងរៀបការហើយដែរ ប៉ុន្តែចាំដល់ពេលដកឃ្លាពីការងារសិល្បៈឲ្យបានរួចរាល់សិន ព្រោះមិនចង់ឲ្យមានបញ្ហាក្នុងថ្ងៃពិសេស ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Bella ranee weir sukollawat