ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ដ៏ជក់ចិត្ដស្ថិតក្រោមរង្វង់វិស័យកីឡាបាល់ទាត់ស្ទើតែស្មានមិនដល់ រវាងក្រុមម្ចាស់ផ្ទះ Sunderland ប៉ះជាមួយ Manchester City ធ្វើកក្រើកសៃវៀនកីឡា ដោយ Man City ផ្ដួលម្ចាស់ផ្ទះ ក្នុងពិន្ទុ ៤-១។
ស្ថិតក្រោមការតាមប្រមាញ់យ៉ាងប្រកៀកបំផុតពីក្រសៃអ្នកទស្សនា ក្នុងរដូវកាល Premier League នេះ ម្ចាស់ផ្ទះ Sunderland ស្ទើរតែមិនគួរឲ្យជឿថាត្រូវអាម៉ាសមុខយ៉ាងដូច្នោះសោះ ដោយប្រវត្ដិនៃការប្រកួតកន្លងមក ក្រុមធ្លាប់មានប្រៀបអាចផ្ដួលដៃគូរខ្លាំងជាច្រើន ដោយឡែកសូម្បីតែ Chelsea ដែលជាម្ចាស់តំណែង កំពូលតារាងបណ្ដោះអាសន្ននៅក្នុងរដូវកាលនេះ ក៏មិនអាចមានសមត្ថភាព ផ្ដួលក្រុមនេះបានបានឡើយ ដោយលទ្ធផលបានត្រឹមតែស្មើពិន្ទុតែប៉ុណ្ណោះ។ ប៉ុន្ដែក្នុងដំណាក់កាលនេះ រឿងដែលគួរឲ្យហួសចិត្ដគឺ ក្រុមបែជាត្រូវ Manchester City ក្នុងតំណែងជាភ្ញៀវអាចគៀបស៊ី ៤ គ្រាប់យ៉ាងងាយស្រូល ហើយក្រុមអាចបានត្រឹមតែសងវិញ ១ គ្រាប់ប៉ុណ្ណោះ។
ក្នុងសភាពនៃការប្រកួតដ៏លំបាកលំបិនមួយនេះ Sunderland បានត្រឹមជាអ្នករកគ្រាប់បាល់នាំមុខគេគឺនៅនាទីទី ១៩ ដោយកីឡាករ Connor Wickham តែបន្ដបន្ទាប់មកទៀតគឺត្រូវ Man City បិទច្រកជិតឈឹងមិនអាចមានឱកាសបង្កើនគ្រាប់បន្ដទៀតបាន ហើយបែជាត្រូវទទួលការវាយបកមកវិញ ដោយកីឡាករ Sergio Aguero ចំនួន ២ គ្រាប់នៅនាទីទី ២១ និង ៧១ ក្រោយមកទៀតគឺកីឡាករ Pablo Zabaleta នៅនាទីទី ៥៥ និងកីឡាករចុងក្រោយគឺ Stevan Jovetic នៅនាទីទី ៣៩ ។ បញ្ចប់លទ្ធផលនៃការប្រកួត Man City នៅតែក្លាយជាម្ចាស់តំណែងទី ២ ក្នុងតារាងបណ្ដោះអាសន្ន បន្ទាប់ពី Chelsea ដដែល ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី