បណ្តាបទចម្រៀងថ្មីៗរបស់ Justin Bieber, Rihanna រឺ Nicki Minaj ត្រូវបានអ្នកគាំទ្រ
ប្រជែងគ្នាស្ដាប់យ៉ាងច្រើននៅលើបណ្តាសង្គមចែករំលែកវីដេអូ ជាមួយនឹងចំនួននៃការ
ចុចចូលទស្សនាដល់រាប់សិបលានដង។
1. បទចម្រៀង "Boyfriend" របស់ Justin Bieber
បទចម្រៀងនេះបានឆាបឆក់អង្រួនបេះដូងយុវវ័យយ៉ាងច្រើន ពិសេសមិត្តនារីៗ ដែលចំនួនអ្នក
ទស្សនាឡើងជាង 100លានដងនៅលើ youtube។
2. បទចម្រៀង "Where Have You Been?" របស់ Rihanna
បទចម្រៀងនេះក៏ទទួលបានការពេញនិយមខ្លាំងណាស់ដែរ នៅក្នុងវិស្សមកាលឆ្នាំនេះ ដែលចំនួន
អ្នកចូលទស្សនាកើនដល់ជិត 84លានដងនៅ youtube។
3. បទចម្រៀង "Beez in the Trap" របស់ Nicki Minaj និង 2 Chainz
បទចម្រៀងនេះទទួលបានការទាក់ទាញចូលទស្សនាជាង 55លានដងនៅ youtube ក្នុងវិស្សម-
កាលឆ្នាំ2012 នេះ។
4. បទចម្រៀង "Scream" របស់ Usher
បទចម្រៀងនេះក៏ទទួលបានការចាប់អារម្មណ៍ច្រើនគួរសមផងដែរ គឺមានចំនួនជាង 5លានដង
នៅ youtube។
5. បទចម្រៀង "Look at Where We Are" របស់ Hot Chip (Major Lazer Remix)
បទចម្រៀងនេះទទួលបានការគាំទ្រចូលទស្សនាជាង 7ម៉ឺនដងនៅវិស្សមកាលឆ្នាំនេះ៕
ដោយ៖ សិលា
ប្រភព៖ zing