CamNews

ភាពយន្ត 

The Transporter Refueled វគ្គថ្មី តួថ្មី​ សាច់រឿង នៅតែអស្ចារ្យ (Trailer Inside)

ភាពយន្ត  ៖ The Transporter Refueled ជាខ្សែភាពយន្ត  វាយប្រហារដែល Ed Skrein សម្តែងជា Frank Martin អតីតឃាតកស៊ីឈ្នួល ឥឡូវ នេះបានក្លាយខ្លួនជាអ្នកកំពូលថ្វីដៃអ្នកបើកឡាន ពោ ពេញ ដោយភាពគ្រោះថ្នាក់  ។ ពេលឪពុករបស់ Frank   (Ray Stevenson), បានមកលេងគេ នៅ បារាំង ពេលវេលាជួបជុំបានប្រែជាស្ថានភាពវឹកវរ ព្រោះតែស្រីស្អាតម្នាក់ឈ្មោះ Anna (Loan Ch - abanol) និងស្រីស្រស់មិត្តរបស់នាង3នាក់ទៀត។ Frank ត្រូវទទួលខុសត្រូវ  លើឡានប្រដេញ ដ៏ ស្វិតស្វាញ ស្របពេលនោះត្រូវបំពេញភារកិច្ចតាមកុងត្រាមរណៈ។ Frank  ត្រូវប្រើ សមត្ថភាពគេ នាំយក ស្រីស្អាតៗ គេចខ្លួនពីការតាមចាប់របស់ក្រុមអ្នកលេងពួករុស្ស៊ី ដែលតាម សងសឹកគ្នាមិន ចេះចប់។  ហើយរឿងនេះក៏ជារឿងទី 4 នៃ Transporterដែរ ដែលតួឯកប្រុសត្រូវបានជំនួសដោយ Ed Skrein ជាតួធ្លាប់សំដែងរឿង Game Of Thrones។


 3រឿងកន្លងមកសំដែងដោយ​ Jason Statham។ ខ្សែ  ភាព យន្តនេះត្រូវបានចាក់បញ្ចាំងនៅ គ្រប់ រោងភាពយន្តនាថ្ងៃទី ០៤​ កញ្ញា ២០១៥   ដូចនៅ  សហរដ្ធ អាមេរិកដែរ។បើតាម US Box Office ត្រឹម ថ្ងៃទី ០៦ កញ្ញានេះ The Transporter Refueled រក  ចំណូល   បានដល់ទៅ 7.1លានដុល្លារ អាមេរិកនៅក្នុងអាមេរិកខាងជើង និង10  លានដុល្លារនៅតាមផ្សេងមួយចំនួនទៀត​ ដែលសរុប ទូ ទាំងពិភពលោកប្រហែល 17.1លានដុល្លារ។


 អ្នកដឹកនាំរឿងនេះក៏បានបញ្ជាក់  ដែរថា គាត់ព្យាយាមកាត់បន្ថយ  ការប្រើ CGI ដោយ ប្រើនូវរថ យន្ត ពិតនៅពេលបំផ្ទុះ   និង កំទេច នៅ  គ្រប់ឈុត។ ក្រៅពីឈុតឆាក, តួសំដែងដែលគួរឲ្យចាប់ អារម្មណ៍ហើយ រថយន្តដែលយកមកប្រើ ក៏   មិនធម្មតាដែរ។ ទស្សនាទាំងអស់គ្នាថាតើ ឆុតឆាក ដែល គួរឲ្យចាប់អារម្មណ៍ពីរឿង The Transporter Refueled មានសាច់រឿងយ៉ាងណា???


សូមទស្សនា Trailer នៅទីនេះ ៖  

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត​ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយ ក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បី  ទទួល   បានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់អាទិត្យ ៕

-ភាពយន្ត ៖ រឿងកំប្លែងថ្មី របស់កម្លោះសង្ហារ Nick “តត កម្លោះសម្បូរស្នេហ៍” ធានាថាអ្នក នឹងសើចដល់ងើបពីកៅអី

ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex The Transporter Refueled