CamNews

តារា 

ក្រលេកមើល រូបថតរៀបការ ដ៏ផ្អែមល្ហែមរបស់ Park Ji Sung និង​ ភរិយា

បន្ទាប់ពីបាន ប្រកាសពីការ ចូលនិវត្តន៍ ពីកីឡាបាល់ទាត់ រួចមកកីឡាករ Park Ji Sung ក៏បាន ប្រកាសនិងបង្ហាញមុខ គូដណ្តឹងគាត់ផងដែរ ដែលត្រូវបាន គេស្គាល់ថា ជាអតីត ពិធីករនៅឯ ប៉ុស្ត៍ទូរទស្សន៍ SBS ។



អនាគតភរិយា របស់ Park Ji Sung មានឈ្មោះថា Kim Min-ji ដែលជាពិធីករ ប្រចាំទូរទស្សន៍ SBS ដ៏ស្រស់ស្អាត ។ ថ្ងៃនេះ រូបថតរៀបការ របស់អ្នកទាំង ២ បានបញ្ចេញមកហើយ ដោយ មានភាពផ្អែមល្ហែម និងស្និតស្នាលខ្លាំងណាស់ ។ Park Ji Sung នឹងធ្វើពិធីមង្គលការ នៅថ្ងៃទី ២៧ កក្កដា ២០១៤ នៅឯសណ្ឋាគារ W Seoul Walkerhill ក្នុងទីក្រុង សេអ៊ូល ។ ទស្សនារូបថត​ដ៏ផ្អែមល្ហែម របស់អ្នកទាំង ២ នៅខាងក្រោម ៕

 

 

ប្រែសម្រួល ៖ លីលី
ប្រភព​ ៖ allkpop 


Tags: star football park ji sung kim min-ji