(ភ្នំពេញ)៖ តារាចម្រៀងមានឈ្មោះល្បី នាង យ៉ុង ចាន់កណ្ណិកា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ បានចេញមុខបកស្រាយ តាមរយៈវីដេអូឃ្លីបមួយ ដែលបានចែកចាយក្នុង បណ្ដាញសង្គម Facebook មានរយៈពេលជាង១២ នាទី ដើម្បីឲ្យមហាជនទាំងក្នុង និងក្រៅប្រទេស បានដឹងពីរឿងរ៉ាវមួយចំនួន បណ្ដាលឲ្យបងស្រីរបស់នាង គឺនាង យ៉ុង ចាន់សុធារី បាត់ខ្លួន នៅលើទឹកដីអាមេរិក ។
យ៉ុង ចាន់កណ្ណិកា បានបញ្ជាក់ថា ការបាត់ខ្លួនបងស្រីរបស់់នាង នៅពេលនេះ ធ្វើឲ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង និងកំពុងទន្ទឹងតែរង់ចាំដំណឹងយ៉ាងអន្ទះសារ ពីដំណឹងនៃការបាត់ខ្លួននេះ ហើយនាងក៏សំណូមពរដល់បងប្អូន ទស្សនិកជន ក៏ដូចជាបណ្ដាញសារព័ត៌មានទាំងអស់ កុំអាលសន្និដ្ឋានក្នុងផ្លូវអ្វីមួយ នាំឲ្យមានការភ័ន្តច្រឡំ ពីស្ថានភាពនៃការបាត់ខ្លួន បងស្រីនាង ។
សូមទស្សនាការបកស្រាយរបស់ យ៉ុង ចាន់កណ្ណិកា ដូចខាងក្រោមនេះ ៖
ជំរាបសួរពុកមែ៉បងប្អូនអស់ សូមមេត្តាជួយshare តៗ គ្នានៅការបកស្រាយពីការបាត់ខ្លួនរបស់បងស្រីនាងខ្ញុំនៅសហរដ្ធអាមេរិចផង និងសូមអោយបងប្អូនសារពត៌មានក្នុងស្រុកទាំងអស់ទំនាក់ទំនងមកនាងខ្ញុំផ្ទាល់បើសិនជាចង់ដឹងច្បាស់នៅករីណីបាត់ខ្លួនរបស់បងស្រីនាងខ្ញុំ យុងចាន់សុធាវីជៀសវៀងនៅការសរសេរខុស លេខទូរស័ព្ទ012265456 012303043 0717817777
Posted by Yung Chan Kanika on Thursday, 7 January 2016
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី